អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ផ្តើម​មាន​​​ទំនុក​ចិត្ត​កា​ន់​តែ​ខ្ពស់​​ក្នុងកា​រ​​ទទួល​បាន​​ប្រាក់​ចំណូល

សង្គម​ និង​សេដ្ឋកិច្ច

វិស័យទេសចរណ៍កម្ពុជានៅប៉ុន្មានឆ្នំាកន្លងមកនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិនៃជំងឺកូវីដ១៩។ ប៉ុន្តែបានងើបឡើងវិញជាសន្សឹមៗបន្ទាប់ពីរាជរដ្ឋាភិបាលធ្វើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩បានល្អ និង​បាន​ប្រកាស​​បើកដំណើរការប្រទេសនិងសេដ្ឋកិច្ចឡើងវិញ ធ្វើឱ្យអ្នករកស៊ីក្នុងវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះផ្តើមមាន​ទំនុកចិត្តកាន់តែខ្ពស់ក្នុងការទទួលបានភ្ញៀវទេសចរនិងប្រាក់ចំណូលនៅឆ្នំា២០២៣ ជាមួយនិងការរំពឹង​ទុក​នៃ​ការ​ហូរ​ចូល​នៃ​ចំនួន​ភ្ញៀវទេសច​រមកពីប្រទេស​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ភ្ញៀវទេសចរ ទស្សនាអង្គរ

បើតាមមគ្គុទេសទេសចរណ៍ម្នាក់នៅខេត្តសៀមរាបបានឱ្យដឹងថានៅក្នុងឆ្នំា២០២២កន្លងមកនេះ លោកបានការផ្តល់ សេវា​នាំ​ភ្ញៀវ​បរទេស​ដែលនិយាយភាសាអង់គ្លេសមានភាពល្អប្រសើរច្រើន តែសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន​​មិន​ទា​ន់​ទទួលបានទេ ដោយសារចិនមិនទានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនចេញដើរកម្សាន្តមកខាងក្រៅប្រទេស។

លោក ធឿន វុឌ្ឍី ជាមគ្គុទេស ទេសចរណ៍ននៅខេត្តសៀមរាបមានប្រសាសន៍ថា «ផ្អែកតាមការជជែកគ្នារវាងអ្នកមគ្គុទេ​​ស​​ទេសចរដូចគ្នាកាលឆ្នំា២០២២យើងទទួលបានការផ្តល់ជូនភ្ញៀវបានប្រមាណ៣០ភាគរយហើយចូល​​មកដល់​ឆ្នំា២០​២៣​​​នេះ​យើងរំពឹងថាការផ្តល់សេវានាំភ្ញៀវនឹងកើនលើសឆ្នំា២០២២ ហើយដើម្បីសម្រេចបាននៅកំណើន​នេះ​សម្រាប់​អ្នក​មគ្គុទេសទេសចរណ៍ក៏ដូចជាក្រុមហ៊ុនទេសចរណ៍យើងបានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការចូល​រួម​នៅ​វគ្គ​បណ្តុះ​​បណ្តាលជា​បណ្តើរ​ៗ ធ្វើការស្រាវជ្រាវ ឧស្សាធ្វើការជួបជុំគ្នា និងព្យាយាមមើលព័ត៌មាន​នៅជុំវិញ​ពិភព​លោកពាក់​​ព័ន្ធ​និង​ភ្ញៀវ​ទេស​​ចរ»​។

ភ្ញៀវទេសចរ ទស្សនាអង្គរ

លោកសង្កត់ធ្ងន់ថា«ចាប់ពីឆ្នំា២០២៣នេះតទៅខ្ញុំយល់ថាអ្នកផ្តល់សេវាទេសចរនៅខេត្តសៀមរាបនឹងមានភាពល្អកាន់តែប្រសើរ ជាក់ស្តែងអូតែលនៅក្នុងខេត្តប្រហែលជាពាក់កណ្តាលនៃចំនួនសរុបបានបើកដំណើរការឡើងវិញ ហើយ​អូតែ​​ល​មួយចំនួនដែលមិនទាន់បើកដំណើរការក៏បាននិងកំពុងត្រៀមបើកដំណើរការឡើងវិញផងដែរ»។

តាមលោក ធឿន វុឌ្ឍី ឆ្នំា២០២២កន្លងមកនេះសម្រាប់អ្នកដែលទទួលបានការងារ ឬបានផ្តល់សេវាកម្ម​ទទួល​ប្រាក់​ចំណូល​ជា​សន្សឹមៗ​គឺបានមកភ្ញៀវបរទេសដែលនិយាយភាសាអង់គ្លេស តែ​សម្រាប់អ្នកមគ្គុទេសទេសចរណ៍​ដែល​ប្រើភា​សា​ចិន​នៅ​​មិនទាន់មានការងារធ្វើនៅឡើយទេ។

លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាមានប្រសាសន៍ថាចូលមកដល់ឆ្នំា២០២៣យើងរំពឹងថា​នឹង​ទទួលបានភ្ញៀវ​ទេសចរកើនឡើងច្រើនដែលអាចផ្តល់ឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ពិសេសនៅក្នុងខេត្តសៀមរាប​ដែលជាប៉ូលដ៏សំខាន់និងទទួលភ្ញៀវទេសចរចិនដែលជាទីផ្សារធំរបស់ពិភពលោកកំពុងតែបើកប្រទេសឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន

លោកស្រីបញ្ជាក់ថា «ភ្ញៀវទេសចរចិន បានយកកម្ពុជាជាគោលដៅរបស់គាត់សម្រាប់គោលដៅដើរកម្សាន្តបើ​ក្រឡេក​ទៅ​​មើល​បទពិសោធន៍កាលឆ្នំាកន្លងទៅ។ដូចនេះយើងរំពឹងថានឹងទទួលបានពីការហូរចូលនៃភ្ញៀវទេសចិន មកដើរ​កម្សាន្តនៅកម្ពុជា»។

បើតាមប្រធានសមាគមទេសចរណ៍កម្ពុជាកថា ភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា ភាគច្រើនចូលចិត្តទិញឥវ៉ាន់​ច្រើន​ហើយមកជាក្រុមធំៗ។ ដូចនេះអ្នកប្រតិបត្តិការទេសចរណ៍ អ្នកផ្តល់សេវាដល់ភ្ញៀវទេសចរ ទាំងអស់ ពិសេស​អ្នក​ដែលមានឯកទេសជាអ្នកទទួលភ្ញៀវទេសចរចិនរុះរាន់ឡើងនិងត្រៀមនៅផលិតផលទុកផ្តល់ជូនភ្ញៀវទេសចរចិននិងអឺរ៉ុប​ឃើញថាមានការកើនឡើងខ្ពស់ចាប់ពីឆ្នំា២០២៣នេះតទៅ៕ អត្ថបទ៖ ឧកញ៉ា សារេត