រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល នៅទូទាំងប្រទេស នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
អនុក្រឹត្យរាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណការ ឃើញថាក្នុងវិស័យសុខាភិបាល សម្រាប់អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត មានបំណាច់មុខងារចំនួន ១ ១៣០ ០០០រៀល អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ១ ០៨០ ០០០រៀល។
សូមជម្រាបថា បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែត មានសាស្រ្តាចារ្យ ឈាង រ៉ា ជាអគ្គនាយក។
ជាមួយគ្នានេះដែរ នៅក្នុងអនុក្រឹត្យ ក៏បានបង្ហាញថា ប្រធានមន្ទីរពេទ្យបង្អែករាជធានីខេត្ត មានបំណាច់មុខងារ ៩២០ ០០០រៀល និងវេជ្ជបណ្ឌិតឯកទេស ៨៧៥០០រៀល។
សូមបញ្ជាក់ថា ប្រាក់បំណាច់មុខងារ គឺជាបន្ថែមទៅលើប្រាក់បៀវត្សមូលដ្ឋានប្រចាំខែ ដែលត្រូវផ្តល់ជូនមន្រ្តីរាជការ នោក្នុងប្រភេទ ក,ខ និងគ ហើយដែលកំពុងមុខងារក្នុងក្រសួងស្ថាប័ន៕