រដ្ឋសម្រេចអនុម័តលើគម្រោងវិនិយោគ ៣ក្នុងខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់ ១៦លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បាន​សម្រេចចេញវិញ្ញាបត្រដល់ក្រុមហ៊ុនចំនួន៣ ក្នុងការវិនិយោគនៅដើមឆ្នាំ ២០២៣នេះ ក្នុងទំហំវិនិយោគប្រមាណ ១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤ ៥៨៥ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែលរដ្ឋបានអនុម័តទាំង ៣នោះរួមមាន៖

១-“WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។

២-“YUE WING CHEONG MANUFACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៣-“XIN SHUN JIE (CAMBODIA) LEATHER CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង។

គួររម្លឹកថា ក្នុងរយៈពេលមួយឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ១៦៥គម្រោង ដែលទុនវិនិយោគប្រមាណ ៣៧៧៩,៧០៥លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ១៦១៩៩៥កន្លែង ។ ដែលរួមមាន វិស័យកាត់ដេរសម្លៀកបំពាក់ កាបូប កេសកាតុង សម្ភារៈសត្វ មន្ទីពេទ្យ វារីអគ្គិសនី បន្ទះសូឡា រោងចក្រខារអំបោះ អំពូលភ្លើង ផ្សារទំនើប រោងចក្រដំឡើងរថយន្ត មជ្ឃមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារផ្កាយប្រាំជាដើម៕