ព្រះសីហនុ បាននឹងកំពុងអភិវឌ្ឍន៍រីកចម្រើន និងកាកាន់តែទំនើ ជាពិសេសខាងវិស័យសេដ្ឋកិច្ច និងហេដ្ឋា ររចនាសម្ព័ន្ធ ហើយនៅពេលខាងមុខនេះ ទីក្រុងឆ្នេរសមុទ្រ ដ៏ស្រស់ត្រកាលនេះ នឹងត្រូវអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ដើម្បីជំរុញការងារនេះឱ្យបានឆាប់រហ័ស គណៈរដ្ឋមន្ត្រីគ្រោងនឹងបើកកិច្ចប្រជុំពេញអង្គពិភាក្សាលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
សូមជម្រាបជូនថា មុននឹងឈានលើកយកមកពិភាក្សាកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខាងមុខនេះ ធ្វើឡើងបន្ទាប់ពីលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីដើមធ្នូ ឆ្នាំ២០២២កន្លងទៅ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) ដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅ គោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន UPDIS គឺជាវិទ្យាស្ថាន ដែលធ្លាប់បានធ្វើការសិក្សា និងរៀបចំផែនការមេ អភិវឌ្ឍន៍តំបន់សិនជិន (Shenzhen) របស់ប្រទេសចិន៕