ក្រសួងបរិស្ថាន បានផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្តដល់ លោក បេន ដេវីស (BEN DEVIS) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក»។
លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានប្រសាសន៍ថា ថវិកា ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាម៉េរិក) សម្រាប់ឆ្នាំទី២នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស នឹងបន្តអនុវត្តន៍ការងារដូចខាងក្រោម៖ ១. បន្តជួសជុលផ្លូវលំ តភ្ជាប់ពីសហគមន៍មកដែនជម្រកសត្វព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែនជម្រកសត្វព្រៃដើម្បីងាយស្រួលល្បាត
២. រៀបចំកំណត់ទីតាំងក្នុង ដែន ជម្រកសត្វព្រៃ ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចម្ការនាងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតា ដែលទើបបានដោះដូរជាមួយប្រជាជន
៣. អនុវត្តន៍ការដោះដូរដីជាមួយប្រជាជន ដែលមានចម្ការនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
៤. ធ្វើការល្បាតជាមួយសហគមន៍៕