សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំកំពូលស្តីពីសម្លេង នៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) ដែលមានជាង ១២០ប្រទេសចូលរួមនៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣នេះថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាកំម្លំាងចលករដ៏រឹងមាំក្នុងការលើកកម្ពស់ពិពិធកម្មនិងកំណើនសេដ្ឋកិច្ចនិងពង្រឹងភាពប្រកួតប្រជែងនិងភាពធន់។
សម្តេចតេជោបន្តថា« តែទោះជាយ៉ាងណាក្តីការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតែបន្តមានតម្លាភាពមានគំលាតក្នុងន័យនេះយើងពិតជាមានការចាំបាច់ក្នុងការចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ ការពិសោធន៍និងការបណ្តុះបណ្តាលថ្មីៗ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ ការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសពីប្រទេសអភិវឌ្ឍន៍»។
ទន្ទឹងនិងនោះសម្តេចតេជោ ហ៊ុនសែនលើកឡើងថាការលើកកម្ពស់សេដ្ឋកិច្ចបៃតងក៏ជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់លើកកម្ពស់កិច្ចអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈការគាំទ្រ ការពង្រីកកិច្ចសហការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរកាលថាមពលនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម៕ អត្ថបទ៖ ឧកញ៉ា សារេត