សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ថាចំពោះប្រជាពលរដ្ឋ ខ្មែរ ចំនួន 150 នាក់ដែលកំពុងនៅក្នុងប្រទេសម៉ាឡេស៊ីហើយបានត្រៀមលក្ខណៈក្នុងការធ្វើដំណើរតាមយន្តហោះមកកាន់ប្រទេសកម្ពុជាវិញនោះ សម្តេចថ្លែងថា ដោយក្នុង កាលៈ ទេសៈនេះគឺប្រទេសម៉ាឡេស៊ីបានផ្អាកជើងហោះហើរដូច្នេះហើយក៏សូមមានការយោគយល់ពីប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែនៅទីនោះ នឹងសូមឲ្យមានការស្ងប់ស្ងាត់និងនៅមួយកន្លែងដើម្បីរងចាំនូវវិធានការថ្មីរបស់ប្រទេសម៉ាឡេស៉ីជាបន្តទៀត។សម្ដេច ថា នៅម៉ាឡេស៊ី គេមិនបង្អត់អាហារអត់មានអីហូបនោះទេ ដូចនេះស្នើសុំបន្តរស់នៅទីនោះសិនទៅ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
