លោក ថោង ខុន ទទួលបានមន្ត្រីជាន់ខ្ពស់ចំនួន ៣រូបបន្ថែមក្នុងមុខដំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខដំណែងមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ចំនួន ៣រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០៨៩ ។

មន្រ្តីជាន់ខ្ពស់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើតែងតាំងមុខដំណែងនោះរួមមាន៖

លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តែងតាំងជា រដ្ឋលេខាធិការ ហើយលោកគឺជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ របស់គណបក្សប្រជាជនកម្ពុជា។

លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃ​ក្រសួង​ទេសចរណ៍ តែងតាំងជា រដ្ឋលេខាធិការ។

ចំណែកឯលោក លីវ​ វណ្ណហេង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តែងតាំងមុខដំណែងជាអនុរដ្ឋលេខាធិការ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព