អត់បាន​ឈប់សម្រាក​ចូលឆ្នាំ រាជរដ្ឋាភិបាលនឹងសង៥ថ្ងៃវិញក្រោយប្រទេសឆ្លងផុតកូវីដ-១៩

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (១៣-១៦ ខែ មេសា ២០២០) ខាងមុខនេះ គឺត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាកហើយ ដូចបានចែងច្បាស់នៅក្នុងអនុក្រឹត្យ​ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ៨ មេសា ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


រាជរដ្ឋាភិបាលនឹងសង៥ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩។
ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអាចប្រារព្ឋពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន។ រាល់នូវពិធីកំសាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈគឺមិនអនុញ្ញាត្តិអោយធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនគ្នាច្រើនដែលអាចប៉ះពាល់ដល់ការចម្លងរោគកូវីដ-១៩។

អ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដើម្បីកុំអោយឆ្លងមេរោគកូវីដ-១៩។
អរគុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលយោគយល់ចំពោះស្ថានភាពដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ៕

ប្រភព៖ ផេក Samdech Hun Sen, Cambodian Prime Minister