សម្តេច ហ៊ុន សែន ​សំណូមពរ​ឲ្យព​ល​រដ្ឋ កាត់បន្ថយការ​ធ្វើដំណើរទៅ​ស្រុកកំណើត និងកន្លែងកម្សាន្ត​នា​នា ​ចៀស​វាងឆ្លង​កូវីដ១៩

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូម​ពរ​ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កាត់បន្ថយការធ្វើដំណើរទៅលេងស្រុកកំណើត និងទៅកាន់កន្លែងកម្សាន្តនានា ដើម្បីចៀសវាងការនាំយកមេរោគកូវីដ១៩ ពីក​ន្លែងមួយទៅកន្លែងមួយទៀត។ សម្តេចសំណូមពរបែបនេះ នៅក្នុងពិធីសន្និសីទ​សារព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេចជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មន្រ្តីរាជការ កម្មករ កម្មាការិនី បន្តធ្វើការនៅថ្ងៃចូលឆ្នាំជាធម្មតា ដោយសម្តេចបញ្ជាក់ថា រដ្ឋនឹងសងថ្ងៃឈប់​សម្រាក​វិញនៅពេលសមស្របណាមួយ។

សម្តេចបញ្ជាក់ថា ការអំពាវនាវនេះ គឺដើម្បីចូលរួមទប់ស្កាត់ការ​រីករាលដាលនៃជំងឺកូវីដ​១៩ នៅកម្ពុជា៕