កម្ពុជា- ម៉ាល់ឌីវ ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហការលើវិស័យទេសចរណ៍ទ្វេភាគីឱ្យកាន់តែខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាជំរុញលើវិស័យទេសចរណ៍ជាមួយសាធារណរដ្ឋម៉ាល់ឌីវ ​តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីជាកញ្ចប់ទេចរណ៍រួម ដែលអាចប្រើ Visa មួយតែគោលដៅទេសចរណ៍ពីរប្រទេសនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេច ហ៊ុន សែន បានបង្ហាញការកោតសរសើរចំពោះទីកន្លែងទេសចរណ៍របស់ប្រទេសម៉ាល់ឌីវដែលបានរៀបចំបានយ៉ាងល្អនិងទាក់ទាញ ហេតុនេះសម្តេច និងប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងសមុទ្រសារគរម៉ាល់ឌីវ និងអង្គរវត្តសៀមរាប ដើម្បីទាក់ទាញទេសចរណ៍ដែលចង់សម្រាក់លំហែកាយនៅប្រទេសទាំងពីនេះ។

គួរបញ្ជាក់ដែរថា តាមរយៈសន្និសីទសារព័ត៌មានរួមនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន  បានប្រកាសថា នឹងស្វែងរកផ្លូវមួយខ្សែនៅកម្ពុជា ដើម្បីដាក់ឈ្មោះជាផ្លូវមិត្តភាពកម្ពុជា និងម៉ាល់ឌីវ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។ បើតាមសម្តេចតេជោ ហ៊ុន សែន គឺផ្លូវនេះ នឹងដាក់សម្ពោធជាផ្លូវការនៅពេលណាដែលប្រធានាធិបតីម៉ាល់ឌីវ មកទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ ពិសី