ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានផ្ងើសារក្រើនរំលឹកអំពីការថែរក្សាសុខភាពដល់ជនរួមជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់ព្រះអង្គ ខណៈដែលវីរុសថ្មី Covid 19 បាននិងកំពុងបង្កក្តីបារម្ភដល់បណ្តាប្រទេសជុំវិញពិភពលោក ក៏ដូចជាកម្ពុជាផងនោះ។
សារក្រើនរំលឹកអំពីការថែរក្សាសុខភាពដល់ជនរួមជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះរាជ ប្រកាស តាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០២០។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានផ្ងើសារក្រើនរំលឹកអំពីការថែរក្សាសុខភាពដោយមាន ព្រះរាជខ្លឹមសារដូច្នេះថា «សួស្តី ! ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអនុវត្តការឃ្លាតឆ្ងាយពីសង្គម( social distancing) តាមដែលអាចធ្វើទៅបាន។ វាហាក់ដូចជាពិបាកគួរឱ្យធុញទ្រាន់ហើយប្រហែលជាគ្មានប្រយោជន៍សម្រាប់មនុស្សមួយចំនួនប៉ុន្តែវាល្អបំផុតនិងសម្រាប់សង្គមទាំងមូលរបស់យើង។ វាគឺដើម្បីកាត់បន្ថយអត្រាឆ្លងនិងរាលដាលទូទៅនៃវីរុស។ ខ្ញុំដឹងថាវាពិបាកក្នុងការប្រយុទ្ធនិងយល់ពីអ្វីដែលអ្នកមិនអាចមើលឃើញប៉ុន្តែនោះជាមូលហេតុដែលយើងកំពុងតស៊ូវាដោយស្នាក់នៅផ្ទះអោយអស់ពីសមត្ថភាពរបស់យើង»។
ជាមួយគ្នានោះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏អំពាវដល់ជនរួមជាតិ សូមលាងដៃឱ្យបានញឹកញាប់និងរក្សាអនាម័យទូទៅរបស់អ្នក និងកុំភ្លេចជម្រុញអភ័យឯកសិទ្ធិរបស់អ្នកទិញញ៉ាំអាហារដែលមានសុខភាពល្អនិងវីតាមីនផងដែរ។
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា គឺជាព្រះបុត្រីសម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស ត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីយ៍ ត្រូវជាព្រះរាជនត្តា(ចៅស្រី) នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ អត្ថបទ៖សិរីការ