អ្នកសេដ្ឋកិច្ច៖ អាជីវកម្មជាច្រើននឹងទទួលបានផលចំណេញពីការនាំចូលត្រីខកំប៉ុងពីម៉ាល់ឌីវមកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលរាជរដ្ឋាភិបាលបង្ហើបពីគម្រោងឱ្យមានការនាំចូលត្រីខកំប៉ុងដែលផលិតនៅក្នុងប្រទេសម៉ាល់ឌីវចូលមកកាន់កម្ពុជាដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកកាលថ្មីៗ ត្រូវបានអ្នកស្រាវជ្រាវសេដ្ឋកិច្ចក្នុងស្រុកម្នាក់មើលឃើញថាការនាំចូលត្រីខកំប៉ុងម៉ាល់ឌីវនេះនឹងធ្វើឱ្យអាជីវកម្មជាក្នុងស្រុកជាច្រើនទទួលបានផលចណេញដោយសារថ្លៃដើមទាបនិងមានឱកាសក្នុងការប្រកួតប្រជែងជាដើម។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បណ្ឌិត គី សេរីវឌ្ឍន៍

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ការនាំចូលត្រីខ ពីប្រទេសម៉ាល់ឌីវ ដោយយើងដឹងថាប្រទេសម៉ាល់ឌីវជាប្រទេសសមុទ្រនិងមានសក្តានុពលផលិតត្រីខកំប៉ុង និងនាំចេញទៅសកលលោក។ អីចឹងការនាំចូលត្រីខកំប៉ុង ពីប្រទេសម៉ាល់ឌីវមកកាន់កម្ពុជាគឺជារួមចំណែកនៅក្នុងការកាត់បន្ថយថ្លៃដើមនិងការចំណាយ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា«ដូច្នេះហើយនឹងធ្វើឱ្យអាជីវកម្មជាច្រើនទទួលបានផលចំណេញពីត្រីខកំប៉ុងរបស់ម៉ាល់ឌីវដោយសារមានថ្លៃដើមទាបនិងមានឱកាសប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ អីចឹងហើយអ្នកប្រើប្រាស់ក៏មានលទ្ធភាពប្រើហើយសល់ប្រាក់សន្សំបានច្រើនជាងមុន»។

ទន្ទឹងនិងកម្ពុជាគ្រោងនាំចូលនៅត្រីខកំប៉ុងពីប្រទេសម៉ាល់ឌីវ សម្រាប់កម្ពុជាក៏មានផលិតផលល្បីឈ្មោះនៅលើទីផ្សារអន្តរជាតិនាពេលសព្វថ្ងៃនេះដែរនោះគឺអង្ករដែលរំពឹងថានិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងអ្នកទេសចរនៅប្រទេសម៉ាល់ឌីវនាពេលខាងមុខនេះ។

លោកបណ្ឌិតបន្តថា ចំពោះការនាំចេញអង្ករកម្ពុជាទៅប្រទេសម៉ាល់ឌីវពិតជាមានសារសំខាន់និងមានសក្តានុពលផដែរដោយសារវាជាទំនិញសក្តានុពលរបស់កម្ពុជា។ កម្ពុជាអាចនាំចេញអង្ករទៅបណ្តាប្រទេសផ្សេងនៅលើសកលលោកនិងអាចបង្វែរមួយចំណែកសម្រាប់ចូលទៅប្រទេសម៉ាល់ឌីវដើម្បីជួយបំប៉នសេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមកហើយការបង្កើតឱ្យមានអ្នកទិញអង្ករបានកាន់តែច្រើនគឺជាការបង្កើតពិពិធកម្មទីផ្សារអង្ករដែលធ្វើឱ្យអ្នកលក់និងកសិករកម្ពុជាកាន់តែមានភាពរឹងមាំក្នុងទីផ្សារ៕ អត្ថបទ៖ ឧកញ៉ា សារេត