សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប៉ាន់ប្រមាណថា​ តម្រូវការ​ជ្រូក​​​រ​ស់នៅ​ថ្ងៃចូល​ឆ្នំាចិន អាច​កើន​ដល់​១ម៉ឺន​ក្បា​ល​

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃសែនចូលឆ្នំាថ្មីប្រពៃណីចិន-វៀតណាម នឹងចូលមកដល់នៅថ្ងៃទី ២១ខែមករាឆ្នំា២០២៣​ខាងមុខនេះ ​​។ ជាមួយគ្នា​​តម្រូវ​​ការ​​​​ជ្រូក​រស់​នៅលើទីផ្សារត្រូវ​បាន គេ​​ប៉ាន់ប្រមាណថា នឹង​កើនដល់១ម៉ឺនក្បាល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស៊្រុន ពៅ បានធ្វើការប៉ាន់ប្រមាណថា តម្រូវការសាច់ជ្រូកសម្រាប់​បរិភោគ​នៅក្នុង​ថ្ងៃសែនចូលឆ្នំាថ្មីប្រពៃណីចិន-វៀតណាមខាងមុខនេះ ប្រាកដណាស់វានឹងកើនឡើង ។ ជាធម្មតាតម្រូវការ​ជូ្រករស់​នៅ​លើទីផ្សារសព្វថ្ងៃមានប្រមាណ៨ពាន់ក្បាលក្នុងមួយថ្ងៃតែបើដល់ថ្ងៃចូលឆ្នំាចិន​មកដល់វាមានដល់១ម៉ឺនក្បាលក្នុង​មួយថ្ងៃ ពោលនៅក្នុងថ្ងៃចូលឆ្នំាចិនមានតម្រូវការប្រមាណ២ពាន់ក្បាល។

លោកលើកឡើងថា តម្រូវការជ្រូករស់នៅរដូវការលចូលឆ្នំាខ្មែរមានច្រើនជាងថ្ងៃចូលឆ្នំាថ្មីប្រពៃណីចិន-វៀតណាម។ក្នុងថ្ងៃចូលឆ្នំាខ្មែររយៈពេល៣ថ្ងៃដោយក្នុងមួយថ្ងៃតម្រូវការកើនឡើងជាង១ពាន់ក្បាល បន្ថែមទៅលើតម្រូវការ​ប្រចំា​ថ្ងៃ​ប្រមាណ៨ពាន់ក្បាល តែសម្រាប់ថ្ងៃចូលឆ្នំាចិន-វៀតណាមអាចមានតែ២ពាន់ក្បាល។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

តាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា តម្លៃជ្រូករស់នៅថ្ងៃសែនចូលឆ្នំាចិន-វៀតណាមខាងមុខនេះមិន​ឡើងថ្លៃខ្ពស់​នោះទេ តម្លៃវាប្រហាក់ប្រហែល៨ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះមិនថាកូនជ្រូក ជ្រូកទុក​សម្រាប់​ខ្វៃ និងជ្រូកសាច់ អ្នកចិញ្ចឹមពិបាកលក់ ខុសកាលពីឆ្នំាមុនៗនៅពេលចូលឆ្នំាចិនមកដល់តម្លៃឡើងមួយទ្វេជាពីរសម្រាប់​ជ្រូក​ខ្វៃមួយក្បាលថ្លៃដល់២០០ដុល្លារអាមេរិក។

នៅឆ្នំា២០២៣នេះជ្រូកខ្វៃដែលមានទម្ងន់ជាង១០គីឡូក្រាមអាចលក់បានថ្លៃប្រហែល១៥០ដុល្លារអាមេរិកឬតម្លៃនៅស្មើរទៅនិងថ្ងៃធម្មតាហើយតម្រូវការជ្រូកខ្វៃអាចថយចុះពី១ពាន់ក្បាលមកនៅប្រហែល៨០០ក្បាលក្នុងថ្ងៃចូលឆ្នំាចិនឆ្នាំនេះ៕

អត្ថបទ៖ សារេត