មន្ត្រីជំនាញអន្តរក្រសួង ចាប់​ផ្តើម​ប្រជុំ​លើគ​ម្រោង​វិនិយោគ​ដែល​ជាប់គំាំង នៅខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

នៅទីបំផុតគម្រោងវិនិយោគជាប់គំាង នៅខេត្តព្រះសីហនុ ដែលចំនួនជាង១ពាន់អគារ ត្រូវបាន ក្រុមមន្ត្រី​​ជំនាញ​មកអន្តរ​ក្រសួង​ចាប់ផ្តើមកិច្ចប្រជុំជាលើកដំបូង កាលពីថ្ងៃទី១៩ខែមករាឆ្នំា២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនិងកិច្ចប្រជុំលើកដំបូងនេះ យោងតាម លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា«​ក្រុមការងារបើកិច្ចប្រជុំនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីប្រមូលធាតុចូល មិនទាន់ចេញជាវិធានការអ្វីនៅឡើយ និងមានបើកកិច្ចនៅសប្តាហ៍ក្រោយមួយទៀត ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកដឹកនាំកិច្ចប្រជុំ»។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ

យោងតាមលិខិតអញ្ចើញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពី ថ្ងៃទី៦ខែមករាកន្លងមកបង្ហាញថា​ក្រុមការងារ​ដោះ​ស្រាយ​គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដែលត្រូវចូលរួមកិច្ចប្រជុំមានដូចជាក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​,ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់,ក្រសួងទេសចរណ៍, ក្រសួងយុត្តិធម៌,អគ្គនាយកដ្ឋានពន្ធដារ,នាយក​គម្រោង​អង្គភាពគ្រប់គ្រងគម្រោងរៀបចំផែនការមេដើម្បីអភិវឌ្ឍនិងប្រែក្លាយខេត្តព្រះសីហនុទៅ​ជាតំបន់សេដ្ឋកិច្ច​ពិសេសគំរូបហុបំណង​និងអគ្គនាយរងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាក្រសួងយុត្តិធម៌ជាដើម។

ទាក់ទងនិងគម្រោងវិនិយោគជាប់គំាំងក្នុងខេត្តព្រះសីហនុនេះបើយោងតាមលោកឡុងឌីម៉ង់អភិបាលរងខេត្តព្រះសីហនុធ្លាប់ប្រាប់ឱ្យដឹងថាគម្រោងវិនិយោគដែលបានជាប់គាំងនៅក្នុងខេត្តព្រះសីហនុលោកមិនទាន់អាចជឿថា១០០ភាគរយវានឹងអាចដោះស្រាយទំាងអស់នៅក្នុងពេលនេះបានទេ។ពីព្រោះបញ្ហាកន្លងមកវានៅមានបញ្ហាស្មុគស្មាញច្រើន។

លោកបន្តថា នៅមានកិច្ចការច្រើនណាស់ដែលត្រូវដោះស្រាយទាមទារឱ្យមានគោលនយោបាយលើកទឹកចិត្តជាកញ្ចប់​មួយដូចដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសគណកម្មការចំម្រុះសម្រាប់ដោះស្រាយបញ្ហាគម្រោង​វិនិយោគ​ជាប់​គំាង​នៅ​ក្នុង​ខេត្តព្រះសីហនុ​នេះមកធ្វើការរួមគ្នា ពិភាក្សារួមគ្នារកគោលការណ៍ ហើយកិច្ចប្រជុំនេះគ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី១៩​ខែមករាខាងមុខនេះហើយ។

លោកឡុងឌីម៉ង់ មានប្រសាសន៍ថា«ខ្ញុំនៅតែជឿជាក់ថាគោលនយោបាយដែលកើតចេញពីការកំណត់របស់គណកម្មការ​ដោះស្រាយការវិនិយោគជាប់គំាងនៅខេត្តព្រះសីហនុនេះហើយ វាអាចចូលរួមចំណែកជួយបញ្ហាអគារជាប់គំាងនេះ »៕