ធនាគារជាតិ បង្ហាញពីកត្តាអំណោយផលនិងកត្តាហានិភ័យ ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានបង្ហាញការរំពឹងថា វិស័យសំខាន់ៗចំនួន៣នឹងគាំទ្រ និងរុញច្រានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ខណៈមន្ត្រីរាជរដ្ឋាភិបាល ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦ភាគរយ នៅឆ្នាំ​​២០២៣ខាងមុខ។ ទន្ទឹមគ្នានេះ ធនាគារជាតិ ក៏បានបង្ហាញពីកត្តាអំណោយផល និងកត្តាហានិភ័យ ដល់​​កំណើន​សេដ្ឋកិច្ច​កម្ពុជាឆ្នាំ២០២៣ផងដែរ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃ​​កម្ពុជា ឧទ្ទេសនាមដោយ លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស និង លោក ឃូ វុឍ្ឍី អគ្គនាយករង​បច្ចេក​​ទេស និងជាប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិ កាលបីថ្ងៃទី១៩ ខែមករា។

លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស

ក្នុងនោះ ធនាគារជាតិនៃកម្ពុជា ក៏បានឱ្យទៀតថា កត្តាអំណោយផលនិងហានិភ័យចំពោះកំណើន​សេដ្ឋកិច្ច​​កម្ពុជា​ដូច​ខាងក្រោម៖

១.កត្តាអំណោយផលរួមមាន៖ ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់,មានទីតាំងភូមិសាស្ត្រនៅចំកណ្តាលអាស៊ាន, ការ​ចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងទ្វេភាគី, ការកើនឡើងការវិនិ​យោគក្នុង​​វិស័យ​កសិ-​​ឧស្សា​ហកម្ម, លទ្ធភាពខ្ពស់នៃវិស័យធនាគារក្នុងការឆ្លើយតបនឹង តម្រូវការហិរញ្ញប្បទានក្នុងនិងក្រោយពេលមានវិបត្តិ, សេដ្ឋកិច្ច​​មាន​​ភាពបើកទូលាយ និងសមាហរណកម្មខ្ពស់,ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកត្តាភាគលាភ​ប្រជា​សាស្ត្រ។

២.ហានិភ័យនិងបញ្ហាប្រឈមរួមមាន៖ កំណើនទាបជាងការរំពឹងទុក នៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេស​ប្រ​​ទេ​ស​​​អឺរ៉ុប និងចិន,ការកើនឡើងអតិផរណាដែលនឹង ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋលំហូរចេញនៃមូល​ធន​​ពី​ប្រទេ​ស​កំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ដោយសារការរឹតត្បិតស្ថានភាព ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ, ការប្រែប្រួលអាកាស​ធាតុដែលអាចបន្ថយកំណើនក្នុង វិស័យកសិកម្ម, ភាពមិនច្បាស់លាស់នៃការវិវត្តជំងឺកូដ-១៩,ឧក្រិដ្ឋកម្មសាយប័រជាដើម។

គួរបញ្ជាក់ថា សេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារ​ជាតិ​​នៃកម្ពុជា បានឱ្យដឹងថា បញ្ហាប្រឈមរបស់សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចបន្តប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងបន្តដាក់សម្ពាធលើអតិផរណា, គ្រោះមហន្តរាយធម្មជាតិ ដែល​បណ្ដា​ល​មកពីការប្រែប្រួលអាកាសធាតុ,បញ្ហាដក់សល់ពីវិបត្តិជំងឺកូវីដ-១៩ ដូចជា ការកើនឡើងបំណុល សាធារណៈនិង​ឯកជន​​ការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យលំហូរមូលធន​ចញពី​ប្រទេ​ស​​​កំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍,ការបំប្លែងមេរោគកូវីដ-១៩ ដែលអាចនាំឱ្យមានការអនុវត្តវិធានការតឹងរ៉ឹង និងបិទ​ខ្ទប់ឡើងវិញ៕ អត្ថបទ៖​ពិសី