សម្តេច ហ៊ុន សែន ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែល​ក​ម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានបង្ហោះសារ ស្វាគមន៍ការរាប់​ថយ​ក្រោយ​​​១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែល​កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេកបុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ យើង​នឹង ចាប់ ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២​(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែល​​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។”

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ​១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលកម្ពុជាត្រូវ បំពេញ​បន្ថែម ឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡា​ទាំងឡាយ ដែលចូល មក ប្រកួតក្នុង ប្រទេស របស់​យើង ដើម្បីអោយកម្ពុជាទទួលបាន​នូវភាព​ជោគ​ជ័យ​ក្នុងការធ្វើជាម្ចាស់ផ្ទះនេះ។