ការវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុដែលមានជាង១ពាន់អគារនេះ ត្រូវបានមន្ត្រីជំនាញធ្វើការបង្ហាញឱ្យដឹងអំពីវឌ្ឍនៈភាពនៃការដោះស្រាយដោយបានសម្រេចជាក្របខណ្ឌជាគោលនយោបាយដោះស្រាយនិងលើកទឹកចិត្ត។
ឆ្លើយតបទៅអ្នកសារព័ត៌មាននៅក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៣ នៅថ្ងៃទី២៥ខែមករានេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចំាការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា អគារជាប់គាំងនៅខេត្តព្រះសីហនុនេះ យើងដឹងថានេះជាបញ្ហាប្រឈមហើយយើងបានបញ្ចូលបញ្ហានេះទៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូបហុបំណង ហើយកិច្ចការនេះកំពុងរៀបចំកម្រិតបច្ចេកទេស ឱ្យមានការសម្រេចជាគោលនយោបាយយ៉ាងណានៅចុងក្រោយនេះ ខ្ញុំមិនទាន់អះអាងទេ ទុកពេលបន្តិចប្រហែលជាលើកក្រោយនឹងមាននិយាយហើយ ព្រោះយើងទើបចូលដល់ដំណាក់កាលទី២ហើយនៅខែកុម្ភៈខាងមុខនេះនិងប្រជុំដំណាក់កាលទី២ហើយទី៣និងបញ្ចប់ក្របខណ្ឌផែនការមេនេះ ហើយក្នុងនោះការរៀបចំក្របខណ្ឌគោលនយោបាយក៏ដូចជាវិធានការគោលនយោបាយក្នុងការដោះស្រាយអគារជាប់គាំងនៅក្រុងព្រះសីហនុនោះនឹងមានការគិតគូរជាកញ្ចប់នៅក្នុងក្របខណ្ឌទំាងមូល»។
ដើម្បីឱ្យមហាជនដឹងកាន់តែច្បាស់បន្ថែមទៀតទៅនិងដំណើរការដោះស្រាយអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ លោក វង្សី វិស្សុត ក៏បានផ្តល់ឱកាសឱ្យមន្ត្រីជំនាញបង្ហាញព័ត៌មានសំខាន់មួយចំនួនទៀត។
ប្រធានលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលរៀបចំផែនការមេរបស់ខេត្តព្រះសីហនុឱ្យប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបានបង្ហាញពីវឌ្ឍនៈស្តីពីការដោះស្រាយអគារជាប់គាំនៅខេត្តព្រះសីហនុបានលើកឡើងថា នៅខែតុលាឆ្នាំ២០២២រាជរដ្ឋាភិបាលបានចេញ .ស.ជ.ណ.មួយដែលចង្អុលបង្ហាញក្រសួងសេដ្ឋកិច្ចនិហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងយុត្តិធម៌និងក្រសួងទេសចរណ៍ ដើម្បីរៀបចំគណកម្មការនិងធ្វើការសិក្សាដោយរៀបចំជាវិធានការជាកញ្ចប់ក្នុងការដោះស្រាយ។
ប្រធានលេខាធិការដ្ឋានគូសបញ្ជាក់ថា«មកដល់ថ្ងៃនេះយើងមានគណកម្មការនិងក្រុមការងារនេះហើយកាលពីថ្ងៃទី១៩ខែមករាឆ្នំា២០២៣ដោយក្រុមការងារបច្ចេកទេសបានលើកជាសំណើរជាកញ្ចប់ជាសេចក្តីព្រាង ហើយនៅក្នុងសេចក្តីព្រាងយើងមានការដោះស្រាយជាច្បាប់សាងសង់ ការដោះស្រាយវិវាទនៅខាងក្រៅប្រព័ន្ធតុលាការនិងការលើកទឹកចិត្តពន្ធសម្រាប់យកទៅអភិវឌ្ឍអគារដែលជាប់គំាំងទំាងអស់និងធុរកិច្ចផ្សេងៗ។អីចឹងមកដល់ថ្ងៃនេះអង្គប្រជុំបានសម្រេចជាក្របខណ្ឌជាគោលនយោបាយដោះស្រាយនិងលើកទឹកចិត្តធំៗ តែយើងនៅសល់កិច្ចការងារមួយចំនួនផ្សេងទៀតដូចជានិយមន័យ និតីវិធីហើយកិច្ចបន្ទាប់យើងធ្វើការផ្សព្វផ្សាយ ពោលសំខាន់គឺធ្វើការទាក់ទាញអ្នកវិនិយោគថ្មីចូលទៅកាន់ខេត្តព្រះសីហនុ»៕ អត្ថបទ៖សារេត