គិតត្រឹមម៉ោង ៩:៣០ នាទី ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ កម្ពុជា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ដែលសរុបគិតមកដល់ពេលនេះ អ្នកជាសះស្បើយទាំងអស់មានចំនួន ១០៧នាក់ ក្នុងចំណោម ១២២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់ចំនួន ១៥នាក់ទៀត។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី ២០ ខែមេសា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើទោះជាពុំមានអ្នកឆ្លងថ្មីក៏ដោយ តែក្រសួងក្រសួងសុខាភិបាល បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយធ្វើអនាម័យជាប្រចាំ នៅស្ថិតឃ្លាតឆ្ងាយពីគ្នា និងមិនត្រូវចេញក្រៅផ្ទះបើមិនចាំបាច់៕