អ្នកសេដ្ឋកិច្ច៖ ពលរដ្ឋខ្មែរនៅរង់ចាំគាំទ្រនិងប្រើផលិតផលក្នុងស្រុកតែមិនទាន់ទុកចិត្តលើគុណភាព

សង្គម​ និង​សេដ្ឋកិច្ច

បច្ចុប្បន្នគេសង្កេតឃើញថា សហគ្រាសផលិតនៅក្នុងស្រុកមានលទ្ធភាពកាន់តែខ្ពស់ទៅលើការផលិតនិងចែកចាយផលិតផលរបស់ខ្លួនលីទីផ្សារ ប៉ុន្តែការគាំទ្រពីអ្នកប្រើប្រាស់នៅមិនទាន់មានសន្ទុះខ្លាំងក្លាយនៅឡើយនោះទេ ដោយសារពលរដ្ឋហាក់នៅមានជំនឿនទុកចិត្តទៅលើផលិតផលបរទេសជាជាងផលិតផលខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍«ថាចំពោះផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរក្នុងការគាំទ្រផលិតផលក្នុងស្រុកនេះខ្ញុំគិតថាមានច្រើន។ ពលរដ្ឋខ្មែរនៅតែរងចាំគាំ​ទ្រផលិតផលនៅក្នុងស្រុកទេ តែអ្វីដែលគាត់មានការព្រួយបារម្ភនិងមានការយកចិត្តទុកដាក់លើផលិតផលក្នុងស្រុកដែលគាត់ទៅទិញផលិតផលពីខាងក្រៅប្រទេសច្រើនជាងនោះគឺដោយសារតែ គាត់មិនអាចទទួលបានផលិតផលក្នុងស្រុកណាមួយសមស្របសម្រាប់គាត់។ ខ្ញុំចង់សំដៅទៅលើការបញ្ជាក់ពីគុណភាពនៃផលិតផលក្នុងស្រុក ពីព្រោះកាលណាសេដ្ឋកិច្ចមានការរីកចម្រើនមនុស្សមានការយកចិត្តទុកដាក់ទៅលើសុខភាព»។ 

លោកបណ្ឌិត គី សេរីវឌ្ឍន៍

លោកបណ្ឌិតបន្តថា ដូច្នេះហើយនៅពេលផលិតផលរបស់បរទេសមានលក់នៅលើទីផ្សារមានច្រើន ហើយការវេចខ្ចប់មើលទៅសមរម្យមានលក្ខណៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់តែងតែទៅទិញទំនិញដែលមានការវេចខ្ចប់បានល្អនិងមានគុណភាពខ្ពស់ ខណៈការវេចខ្ចប់ផលិតតផលក្នុងស្រុកនៅមានកម្រិត មិនមានការបញ្ជាក់ពីស្តង់ដាច្បាស់លាស់ ឬកម្រិតជឿជាក់ ទោះជាក្រសួងឧស្សាហកម្មបានផ្តល់ការបញ្ជាក់ស្តង់ដាជូនក៏ដោយ ប៉ុន្តែស្តង់ដារបស់យើងនេះ អាចពលរដ្ឋយល់ថាបានដោយការបង់លុយដោយមិនបានធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ អីចឹងវាគឺជាកំសោយភាពនៃស្តង់ដារបស់យើង កំសោយភាពការងាររបស់យើងធ្វើឱ្យបាត់បង់តម្លៃនៃជំនឿក្នុងស្រុក។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា«បើសិនជាយើងគិតទៅលើអតចរិតរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រើប្រាស់វិញគេនៅតែចាំគាំទ្រនិងប្រើប្រាស់ផលិតផលនៅក្នុងស្រុកទេ ប៉ុន្តែផលិតផលក្នុងស្រុកត្រូវតែមានស្តង់ដាដែលធ្វើឱ្យគេទុកចិត្តបាននោះគេឈប់ប្រើផលិតផលនាំចូលពីបរទេស គេនិងងាកមកទិញផលិតផលក្នុងស្រុកវិញហើយ»។

លោកស្រីឧកញ៉ា កែវ មុំ

ពាក់ព័ន្ធនិងផលិតផលក្នុងស្រុកនេះបើតាមប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មើលឃើញថា ទំនិញរបស់ថៃ វៀតណាមនិងចិន ពលរដ្ឋរបស់ប្រទេសគេមានការគាំទ្រនិងប្រើប្រាស់ផលិតផលរបស់ជាតិគេច្រើន។ សម្រាប់ពលរដ្ឋខ្មែរក៏មានការគា​ំទ្រនិងប្រើប្រាស់ផលិតផលនៅក្នុងស្រុកដែរ តែដោយសារការហូរចូលនៅផលិតមកពីខាងក្រៅវាមានច្រើនពេក និងម្យ៉ាងទៀតអ្នកផលិតនៅក្នុងស្រុក ធ្វើការចែកចាយនិងការផ្សព្វផ្សាយអំពីផលិតផលរបស់ពួកគាត់នៅមានកម្រិតនិងនៅមានបញ្ហាធ្វើឱ្យការផ្សព្វផ្សាយមិនបានទៅដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏មិនបានដឹងថាសហគ្រាសផលិតនៅក្នុងស្រុកផលិតបានអ្វីខ្លះ ហើយបើគាត់ចង់ទិញឬគាំទ្រមិនដឹងថាទៅរកទិញនៅកន្លែង។

លោកស្រីឧកញ៉ា កែវ មុំ មានប្រសាសន៍ថា «សមាគមសហគ្រិនស្ត្រីកម្ពុជា នៅក្នុងប្រទេសកម្ពុជាយើងសង្កេតឃើញថាសហគ្រាសក្នុងស្រុកផលិតបាននៅផលិតជាច្រើន មានគុណភាពនិងមានអនាម័យល្អ តែការចែកចាយផលិតផលនៅមានកម្រិត ថ្លៃដើមផលិតខ្ពស់ធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែង។ ប៉ុន្តែបើការនាំចូលផលិតផលមកពីខាងក្រៅស្របច្បាប់និងមានស្តង់ដាត្រឹមត្រូវជាក់លាក់ខ្ញុំសង្ឃឹមថាការនាំចូលអាចនិងមានការកាត់បន្ថយ ធ្វើឱ្យតម្រូវការប្រើប្រាស់នៅក្នុងប្រទេសនឹងមានការកើនឡើងហើយវាជំរុញឱ្យសហគ្រាសក្នុងស្រុកផលិតបានច្រើនហើយថ្លៃដើមផលិតមានការធ្លាក់ចុះធ្វើឱ្យការចែកចាយផលិតផលមានលក្ខណៈទូលំទូលាយ» ៕ អត្ថបទ៖សារេត