សូមជូននូវកម្រងរូបភាពជាប្រវត្តិសាស្ត្រ នៃព្រះរាជដំណាក់ ឆាង ស៊ូអ៊ុន ( Changsuwon Palace ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

ក្រោមតម្រិះផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្ដមមហាសេនាប្រមុខ គីម អុីលសុង មហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នេីមនៃប្រជាជាតិកូរ៉េ បានបញ្ជាឲ្យឈូសឆាយតំបន់កូនភ្នំមួយ ហេីយចាត់ចែងកសាងព្រះរាជតំណាក់ ឆាង ស៊ូអ៊ុន នៅក្នុងទសវត្សទី៨០ ថ្វាយជាមហាកត្តិយសដ៏ធំធេងចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចគង់ប្រថាប់ ។ ទោះបីជាពេល ព្រះអង្គ មិនគង់ប្រថាប់នៅប្រទេសកូរ៉េក៏ដោយ ក៏ថ្នាក់ដឹកនាំកំពូលកូរ៉េមិនអនុញ្ញាតជូនដល់ថ្នាក់ដឹកនាំជាតិ ឬអន្តរជាតិឯទៀតស្នាក់នៅក្នុងព្រះរាជដំណាក់នេះដែរ ព្រមទាំងមានការថែទាំយ៉ាងហ្មត់ចត់រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

នៅខាងមុខព្រះរាជដំណាក់ មានបឹងដ៏ធំមួយឈ្មោះថា បឹងសុភមង្គល សម្រាប់ទុកទឹកប្រើប្រាស់បព្ចូានទៅស្រែរបស់ប្រជាជនដែលនៅជុំវិញតំបន់នោះ ចំណែកឯនៅបរិវេណខាងក្នុងព្រះរាជដំណាក់ មានការរចនាដ៏ស្រស់វិចិត្រ រួមជាមួយទេសភាពដ៏ស្រស់ត្រកាល។

ព្រះរាជដំណាក់ ឆាងស៊ូអ៊ុន ជាទីកន្លែងប្រវត្តិសាស្រ្ត ដែលបានទទួលការប្រជុំ និងជំនួបសំខាន់ៗជាច្រើន ដូចជា នៅក្នុងឆ្នាំ១៩៩១ បានទទួលការប្រជុំត្រីភាគី រួមមាន សម្តេចឪ សម្តេច ហ៊ុនសែន និងសម្តេច សឺន សាន ដេីម្បីស្វែងរកដំណោះស្រាយនយោបាយបង្រួបបង្រួមជាតិ ជូនដល់ប្រជាជាតិកម្ពុជា។












ប្រភព៖ Royal du Cambodge
ប្រភពរូបភាពផ្នែកខ្លះនៃព្រះរាជដំណាក់ ៖ លោកជំទាវ តាន់ ម៉េងហួយ