ក្រសួងពាណិជ្ជកម្មប្រកាសរកក្រុមហ៊ុន សហគ្រាស នាំយកផលិតផលខ្មែរនិងសេវាទៅដាក់តាំងបង្ហាញ ផ្សព្វផ្សាយ រកដៃគូនៅប្រទេសជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

ពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានបំណងយកផលិតផលនិងសេវាផ្សេងៗ របស់ខ្លួនទៅដាក់តាំងបង្ហាញនៅប្រទេសជប៉ុនដើម្បីស្វែងរកដៃគូររកស៊ី អាចធ្វើការទំនាក់ទំនងទៅក្រសួងពាណិជ្ជកម្មផ្ទាល់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងការដាក់តាំងផលិតផលខ្មែរនៅទីក្រុងតូក្យូ ប្រទេសជប៉ុននេះ ធ្វើឡើងក្នុងកម្មវិធី ទិវាកម្ពុជា ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣-០៤ ខែ ឧសភា ឆ្នាំ២០២៣ ហើយដំណើរការនៃការនាំយកផលិតផលខ្មែរទៅដាក់បង្ហាញស្វែងរកដៃគូ ពាណិជ្ជកម្មជាអន្តរជាតិនេះ មានការគាំទ្រនិងសម្របសម្រួលដោយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា ការតាំងបង្ហាញនេះ ក្រសួងពាណិជ្ជកម្មនឹងផ្ដល់ស្ដង់សម្រាប់ដាក់ទំនិញចំនួន២ ដែលមានទំហំ ១៩.៤៤ ម៉ែត្រការ៉េ ដោយឥតគិតថ្លៃ។ចំណែកការធ្វើដំណើរទៅប្រទេសជប៉ុននេះគឺជាបន្ទុករបស់អ្នកចូលរួមផ្ទាល់។

ព័ត៌មានបន្ថែមសូមទាក់ទង ទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected]