រោងចក្រចំនួន១១ ថ្មីបន្ថែមទៀតបានបើកនៅកម្ពុជា ក្នុងទុនវិនិយោគសរុបប្រមាណជាង៥០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង វិនិយោគដល់រោងចក្រចំនួន១១បន្ថែមទៀត ក្នុងទុនវិនិយោគប្រមាណជាង៥០លានដុល្លារអាមេរិក អាចបង្កើតការងារបាន ១២,៧១០កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


បើតាម CDC បានឱ្យដឹងថា ក្នុងគម្រោងទាំង១១នោះ មានគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៨ ក្នុងទុន៣៩,៨លានដុល្លារ និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣ ក្នុងទុនប្រមាណ១២លាន ៦ពាន់ដុល្លារអាមេរិក។
CDC បានឱ្យដឹងទៀតថា គម្រោងវិនិយោគក្រៅតំបន់រួមមាន៖១-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ នៅខេត្តកំពង់ស្ពឺ ២-“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង នៅខេត្តកំពង់ស្ពឺ ៣-“PRECISION GARMENT & BAG INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម នៅខេត្តកំពង់ស្ពឺ
៤-“JUNGKWANG EVERGREEN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ ៥-“FUNDAY GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តកណ្តាល ៦-“HANWANGDA BAGS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ
៧-“EVERICH OUTDOOR PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ព

និង៨-“BRIGHT LUCKY ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង នៅរាជធានីភ្នំពេញ។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា រួមមាន៖ ១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ២- “THREE-COLOR STONE STATIONERY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) នៅខេត្តព្រះសីហនុ និង៣- “HESTRA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់ នៅរាជធានីភ្នំពេញ ។
គួរឱ្យដឹងថា គិតត្រឹមថ្ងៃទី ០៧ នៃខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)បានចេញ វិញ្ញាបត្រដល់ក្រុមហ៊ុន២១ សម្រាប់ការវិនិយោគស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ ជាង១៤៩លានដុល្លារ អាមេរិក៕