រដ្ឋបាលរាជធា​នីភ្នំពេញ ដាំ​បង្គោ​​ល​​ភ្លើងជិត១០០ដើម បំភ្លឺតា​មប​ណ្តោ​យ​មហាវិថីម៉ៅសេទុង

សង្គម​ និង​សេដ្ឋកិច្ច

បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែដាំបង្គោលភ្លើងអគ្គិសនីលើទ្រូង​ផ្លូវមហាវិថីម៉ៅ​សេទុង ដើម្បីកែលម្អសោភណភាពបំភ្លឺភ្លើងនៅតាមដងផ្លូវ និងរៀបចំឱ្យបានរួចរាល់ជាស្ថាពរ​ក្នុងរយ:​ពេលពីរសប្តាហ៍​ខាងមុខនេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់របស់មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យ​ដឹង​នាពេលថ្មីៗនេះថា បង្គោលភ្លើងជិត ១០០ដើម​នឹងត្រូវបានដាំនៅលើ​ទ្រូង​ផ្លូវតាម​បណ្តោយមហាវិថីម៉ៅសេទុង ចាប់ពីស្ពានអាកាស៧មករា ដល់ស្តុបបូកគោ ដែល​មានប្រវែងជិត១០គីឡូម៉ែត្រ ដើម្បីបំភ្លឺផ្លូវពេលយប់ និងរៀបចំធ្វើឱ្យរាជធា​នីភ្នំពេញ កាន់តែ​មានសោភណភាពស្រស់ស្អាតថែមទៀត។ ជាមួយគ្នានេះ ការងារ​ដាក់​បង្គោលភ្លើង​នេះនឹង​ត្រូវ​បាន​​ធ្វើជាបន្តបន្ទាប់ដោយដាំបង្គោល​និងដាក់​អំពូលភ្លើង​លើទ្រូងផ្លូវបំភ្លឺទាំងសងខាង​ឱ្យ​សម្រេចជាស្ថាពរយ៉ាងយូរពីរសប្តាហ៍ប៉ុណ្ណោះ៕