ការទូទាត់ប្រាក់យ៉ន់ចិនតាម WeChat និងAliPayជំរុញឱ្យភ្ញៀវទេចរចិនចង់ទិញផលិតផលកម្ពុជាកាន់តែច្រើន

សង្គម​ និង​សេដ្ឋកិច្ច

ការទូទាត់ប្រាក់យ៉ន់ចិននៅកម្ពុជាពិសេសនៅក្នុងវិស័យទេសចរណ៍តាមរយៈ WeChat និង AliPay ត្រូវបានអាជ្ញាធរនិងអ្នកជំនាញរកស៊ីនៅក្នុងវិស័យ អះអាងថាមានលក្ខណៈទូលំទូលាយ ហើយជួយជំរុញឱ្យភ្ញៀវទេសចរចិនកាន់តែច្រើនមកកាន់កម្ពុជានិងចង់ឱ្យទេសចរចិនចង់ទិញផលិតផលឬវត្ថុអនុស្សាវរីយ៍កម្ពុជាកាន់តែច្រើនទុកផ្ញើរជូនគ្រុមគ្រួសាររបស់ខ្លួននៅឯប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ជុំវិញការបើកទូលាយឬលើកទឹកចិត្តឱ្យភ្ញៀវទេសចរចិនអាចធ្វើការទូទាត់ជាប្រាក់យ៉ន់ចិនតាមរយៈ WeChat និង AliPay ខ្ញុំគិតថាវាល្អសម្រាប់ជំរុញភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

លោកស្រីលើកឡើងថា ប្រទេសចិនធំណាស់ អីចឹងពួកគាត់មិនសូវជាខ្វាយខ្វល់មើលទៅលើអត្រាប្តូរប្រាក់រវាងលុយយ៉ន់ចិននិងប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារថា ឡើងឬចុះនោះទេ។ការទូទាត់ជាលុយដុល្លារអាមេរិក អីចឹងធ្វើឱ្យពូកគាត់មានការពិបាកគិត ពិសេសភ្ញៀវទេសចរចិនដែលមានវ័យចាស់ ដែលពួកគាត់ចូលចិត្តទិញផលិតផលឬវត្ថុអនុស្សាវរីយ៍ពីកម្ពុជាច្រើនទុកផ្ញើរជូនអ្នកផ្ទះរបស់ខ្លួន។

លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា«បើការទិញដូរគិតជាលុយយ៉ន់ចិនជួយឱ្យពួកគាត់ពិបាកគិតច្រើនទៅលើអត្រាប្តូរប្រាក់នៅលើទីផ្សារ ហើយម្យ៉ាងទៀតនៅពេលធ្វើដំណើរគាត់ពិបាកក្នុងការយកលុយសុទ្ធតាមខ្លួន។ តែបើអនុញ្ញាតឱ្យការទូទាត់តាមរយៈ WeChat និង AliPay  គឺជំរុញឱ្យភ្ញៀវទេសចរចិនចង់ទិញទំនិញឬផលិផលផ្សេងៗរបស់កម្ពុជាតែម្តង ហេតុដូច្នេះហើយបានជាគេធ្វើកាតជូន នៅប្រទេសផ្សេងៗគេធ្វើVISa Card។ តែដោយឡែកខាងប្រទេសចិនគាត់លើកទឹកចិត្តឱ្យពលរដ្ឋគាត់ប្រើWeChat និង AliPay អីចឹងពេលគាត់ទៅដល់ទីណាដែលទទួលយកកាតគឺជំរុញឱ្យគាត់ចង់ទិញផ្អែកទៅលើសាច់ប្រាក់នៅក្នុងគណនីធនាគាររបស់គាត់មានលុយច្រើនគ្រាប់គ្រាន់»។

យោតាមការបង្ហាញរបស់ធនាគារជាតិនៃកម្ពុជាជូនដល់ក្រុមអ្នកសារព័ត៌មានកាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានបង្ហាញថា កម្ពុជាបានអនុញ្ញាតឱ្យប្រើប្រាស់ការទូទាត់WeChat និង AliPay ហើយចំនួនប្រតិបត្តិការនៅក្នុងខែកក្កដាឆ្នំា២០២១មានចំនួនសរុបប្រមាណ១២ម៉ឺនប្រតិបត្តិការជាមួយនឹងទឹកប្រាក់ស្មើប្រមាណជាង៣លានដុល្លារអាមេរិក។ពាណិជ្ជករដែលទទួលការទូទាត់តាម WeChatមានចំនួន២.៤២៨,ពាណិជ្ជករដែលទទួលការទូទាត់តាម AliPayមានចំនួន២.៥១៤។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាការជាតិនៃកម្ពុជាមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់យ៉ន់ចិននៅស្រុកខ្មែរ ប្រើតាមវិធី WeChat និង AliPay មានន័យថាជាOnline Payment  ហើយរាល់ថ្ងៃនៅខេត្តសៀមរាបហាងលក់វត្ថុអនុស្សាវរីយ៍មានលក្ខណៈទូលំទូលាយសម្រាប់ការទូទាត់តាម WeChat និង AliPay ក៏ប៉ុន្តែអ្វីដែលយើងអត់គាំទ្រគឺការចាយក្រដាសប្រាក់យ៉ន់ចិននៅកម្ពុជា។ ប៉ុន្តែបើគាត់ធ្វើការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក មិនមានការហាមនោះទ ហើយនៅរាល់ថ្ងៃនេះយើងកំពុងតែភ្ជាប់ជាមួយនិងប្រទេសជិតខាងជាមួយនិងវៀតណាម ឡាវ ថៃគឺអ្នកដែលមានគណនីជាលុយបាត លុយដុង លុយគីបអាចមកធ្វើការទូទាត់នៅស្រុកខ្មែរបាន ហើយនេះជាការលើកទឹកចិត្តរបស់យើង។

លោកជំទាវបណ្ឌិតសង្កត់ធ្ងន់ថា«ក្នុងនាមយើងជាអាជ្ញាធរ យើងអត់មានគាំទ្រឱ្យយកក្រដាសប្រាក់យ៉ន់ចិនមកចាយវាយនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដោយហេតុថាវាពិបាកគ្រប់គ្រងដូចជាក្រដាសប្រាក់មានសភាពចាស់រហែក ឬលុយមានការក្លែងក្លាយអត់មានអ្នកណាទទួលខុសត្រូវ, ប្រឈមនិងការលាងលុយដោយសារអត់ដឹងប្រភពជាដើម។តែយើងគាំទ្រឱ្យមានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាលុយយ៉ន់ចិន ដែលកន្លងមកយើងបានធ្វើច្រើនហើយ»៕ អត្ថបទ៖សារេត