អគ្គស្នង​ការនគរ​បាល​ជាតិ ជំរុញ​ពលរដ្ឋចូល​រួមគោរពច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក ដើម្បីរក្សាជីវិត និង​ជួយ​សង្គមជាតិ​

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ ផ្សព្វផ្សាយនៅ​ព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ដើម្បីកាត់​បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា អគ្នស្នងការ​ដ្ឋាននគរបាលជាតិ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើ​ប្រាស់ផ្លូវនៅ​ទូទាំងប្រទេសឲ្យបានជ្រាបដូចខាងក្រោម ៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១-កម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស នឹងធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ។

២-កងកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោកនៅទូទាំប្រទេស នឹងអនុវត្តច្បាប់​ស្ដីពីចរាច​រណ៍ផ្លូវ គោក និងអនុវក្រឹត្យខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើ កលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំង ឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឹងម៉ាត់។

៣-អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យស​ម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួល ខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា កម្លាំងនគរបាល បានត្រៀមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេស ចំនួនជិត ៤០០០នាក់ លើគោលដៅចំនួន៥៦៨​នៅទូទាំងប្រទេស៕