អ្នកជំនាញខាងពាណិជ្ជកម្មគាំទ្រទៅលើការជំរុញការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ការប្រាស់រថយន្តប្រើថាមពលអគ្គិសនីនៅកម្ពុជាកំពុងតែមានសន្ទុះកើនឡើងខ្លាំង ដល់កម្រិតមួយដែលកម្ពុជាចាត់ទុកឆ្នាំ២០២២កន្លងទៅនេះគឺជាឆ្នាំនៃការបើកទំព័រលើកការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ហើយការជំរុញនេះត្រូវបានអ្នកជំនាញខាងពាណិជ្ជកម្មសម្តែងនៅការគាំទ្រដោយមើលឃើញថាពិភពកំពុងតែព្រួយបារម្ភអំពីការបំពុលបរិស្ថានជាសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះបានបញ្ជាក់ថា«ឆ្នាំ២០២២គឺជាឆ្នាំដែលយើងបើកទំព័រថ្មីលើការជំរុញឱ្យប្រើប្រាស់រថយន្តប្រើដោយអគ្គិសនី។ យើងមិនដែលមានទេកន្លែងបញ្ចូលថាមពលអគ្គិសនី ប៉ុន្តែនៅឆ្នំា២០២២យើងបានធ្វើការជាមួយដៃគូរបស់យើងUNDP និងវិស័យឯកជន។UNDPបានផ្តល់ស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន៤មកឱ្យខាងក្រសួង ដោយមួយដាក់នៅក្រសួង មួយនៅក្រុងព្រះសីហនុ មួយនៅសរៀមរាបនិងមួយទៀតនៅបាត់ដំបង។ផ្នែកឯកជនបានផ្តល់ឱ្យបាន៣គ្រឿងដល់ក្រសួងសាធារណការនិងដឹកជញ្ជូនទៀត។កាល់តិចក៏បានដាក់មួយគ្រឿងនៅព្រៃស ផ្សារទំនើបអ៊ីអនសែនសុខក៏បានដាក់មួយគ្រឿង អីចឹងសរុបបាន៩គ្រឿង»។

លោក ស៊ុន ចាន់ថុល

លោកឧកញ៉ លឹមហេង អ្នកជំនាញខាងពាណិជ្ជកម្មនិងជាអនុប្រធានសភាពាណិជកម្មកម្ពុជាលើកឡើងថា ក្នុងនាមវិស័យឯកជនក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា សូមគាំទ្រទៅលើការជំរុញនិងការប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនីក៏ដូចជាថាមពលសូឡានៅកម្ពុជា ស្របពេលពិភពលោកកំពុងប្រារម្ភទៅលើការបំពុលបរិស្ថាន។

លោកឧកញ៉ា លឹមហេង មានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនឯកជនបាននាំចូលរថយន្តក៏ដូចជាទោចក្រយានយន្តប្រើថាមពលអគ្គិសនី ទន្ទឹមនិងសកលលោកកំពុងតែព្រួយបារម្ភអំពីការបំពុលបរិស្ថានដោយផ្សែងរថយន្តនិងផ្សែងយន្តហោះ ហើយការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីនេះជាគោលដៅរបស់ពិភពលោកមិនមែនតែកម្ពុជានោះទេ។ដូច្នេះកម្ពុជាចាប់ផ្តើមចូលរួមប្រើប្រាស់យានយន្តប្រើដោយថាមពលអគ្គិសនី។

លោកឧកញ៉ាបន្តថា «ការប៉ះពាល់ទៅលើរថយន្តប្រើដោយប្រេងឥន្ធនៈទៅថ្ងៃអនាគតវានឹងប៉ះពាល់។ ប៉ុន្តែយើងក៏ឃើញថាក្រុមហ៊ុនដែលបង្កើតយានយន្តនីមួយៗ កំពុងតែផលិតរថយន្តប្រើថាមពលអគ្គិសនី ទំាងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលមានស្រាប់។ដូចនេះនៅថ្ងៃអនាគតបើមានតម្រូវការទីផ្សារ ប្រើប្រាស់យានយន្តប្រើថាមពលអគ្គិសនីមានច្រើន ខ្ញុំជឿថាក្រុមហ៊ុនផលិតរថយន្ត គាត់និងវិវឌ្ឍន៍ខ្លួនទៅប្រើរថយន្តប្រើថាមពលអគ្គិសនីទំាងអស់គ្នា។ដូចនេះការប៉ះពាល់វានិងធ្វើឱ្យប្រែប្រួលនិងមានការវិវឌ្ឍថ្មីសម្រាប់វិស័យយានយន្តនិងគ្រឿងអេឡិចត្រូនិកផ្សេងៗដោយប្រើថាមពលបៃតងនេះ»។

ឧកញ៉ា លឹម ហេង

លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា «យើងនឹងជំរុញបន្ថែមទៀតឱ្យពលរដ្ឋរបស់យើងចាប់ផ្តើមប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនី ហើយយើងបានចុះបញ្ជីបានជាង៧០០គ្រឿងហើយមកដល់ពេលនេះ ដោយនៅក្នុងមួយឆ្នំាៗមានការកើនឡើងច្រើនណាស់ រាប់ពាន់ភាគរយដោយសារបងប្អូនចាប់ផ្តើមយល់អំពីការប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនី ដោយសារពន្ធនាំចូលត្រូវបានកាត់បន្ថយ តម្លៃនៃការធ្វើដំណើរតាមរថយន្តនោះថោកជាងរថយន្តចាក់ប្រេងឥន្ធនៈ ពិសេសនៅពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃ»។

លោកលើកឡើងដូច្នេះថា សម្តេចតេជោហ៊ុនសែន បានចេញអនុក្រឹត្យលេខ២១៤ដែលអនុញ្ញាតឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនរៀបចខំគណកម្មការអន្តរក្រសួងដើម្បីពិភាក្សា រៀបចំ គោលនយោបាយ យុទ្ធសាស្ត្រក្នុងការប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនី។យើងបានធ្វើការជាមួយក្រុមហ៊ុនឯកជន ត្រៀមដាក់ស្ថានីយ៍បញ្ចូលថាមពលនេះប្រហែលជា២០០គ្រឿងឬកន្លែងនៅទូទំាងប្រទេសកម្ពុជា។ ដូច្នេះឆ្នាំ២០២២ គឺជាឆ្នាំចាប់ផ្តើមជំរុញការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនី។ដៃគូUNDPរបស់យើងក៏បានផ្តល់ម៉ូតូជាច្រើនគ្រឿងប្រើដោយថាមពលអគ្គិសនីផងដែរឱ្យយើងសាកល្មង, យើងក៏បានធ្វើការញំា២៤ ហ្វូដផេនដាដើម្បីជំរុញណែនាំឱ្យគាត់ប្រើម៉ូតូប្រើដោយអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានរបស់យើង៕ អត្ថបទ៖សារេត