ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំ នឹងធ្វើឡើងចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ឧសភា ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងនោះ នឹងមានកីឡារហូតដល់ ៣៧ ប្រភេទឯណោះដែលនឹងត្រូវយកមកប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ឱឡារិកមួយនេះ ដូចជា៖
- អត្តពលកម្ម
- កីឡាលើទឹក
- វាយសី
- បាល់បោះ
- ប៊ីយ៉ា ស្នូកឃ័រ
- ប្រដាល់សកល
- អុកចត្រង្គ
- ទោចក្រយាន
- គ្រីឃីត
- កីឡារាំ
- កីឡាអេឡិចត្រូនិក
- គុនដាវ
- ហ្លរប៊ល
- បាល់ទាត់
- វាយកូនហ្គោល
- កាយសម្ព័ន្ធ
- ហុកគី
- ម៉ូតូទឹក
- យូដូ
- ការ៉ាតេ
- យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, អាតនីស, ជីជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម, គុនខ្មែរ)
- កីឡាឧបសគ្គ
- បញ្ចសីលា
- ប៉េតង់
- ទូកក្ដោង
- សីដក់
- សូហ្វតេន្នីស
- វាយកូនឃ្លីលើតុ
- តេក្វាន់ដូ WT
- វាយកូនបាល់
- ប្រណាំងទូកប្រពៃណី
- ទ្រីយ៉ាត្លុង
- បាល់ទះ
- លើកទម្ងន់
- ចំបាប់
- វ៉ូស៊ូ
- កីឡាសម្ដែង
គួររំលឹកដែរថា ចំពោះកីឡាកាយវប្បកម្មត្រូវបានដកចេញពីវិញ្ញាសារប្រកួត បន្ទាប់ពីរកឃើញថាកីឡាករបានប្រើប្រាស់សារធាតុហាមឃាត់។
ចំពោះទីតាំងនៃការប្រកួតកីឡាទាំងនោះវិញគឺ ធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ខណៈនៅភ្នំពេញនឹងត្រូវរៀបចំប្រកួតប្រហែល ៣០ វិញ្ញាសារ នៅ ៣ កីឡដ្ឋានដូចជា កីឡដ្ឋានមរតកតេជោ កីឡដ្ឋានអូឡាំពិក និងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC៕