អ្នកប្រកបរបរលក់ដូរមុខរោងចក្រជួយឱ្យសេដ្ឋកិច្ចគ្រួសារមានត្រឹមតែដង្ហើម មិនអាចក្លាយជាអ្នកមានបាន

សង្គម​ និង​សេដ្ឋកិច្ច

នៅរៀងរាល់ថ្ងៃធ្វើការពីចន្ទដល់សៅរ៍គេសង្កេតឃើញថា កម្មករ-កម្មការីប្រញាប់ប្រញាល់សំដៅឡើងជិះរ៉ឺម៉ក ម៉ូតូ ឬរថយន្តឈ្មួញសំដៅទៅធ្វើការឱ្យដល់បានមុនម៉ោង៧ព្រឹកជាប្រចាំ ហើយនៅតាមរោងចក្រខ្លះមានកម្មករបម្រើការងាររាប់រយឬរាប់ពាន់នាក់ក៏មាន។ប៉ុន្តែបើគេក្រឡេកទៅមើលអ្នកដែលប្រកបមុខរបរនៅតាមមុខរោងចក្រវិញហាក់មិនសូវទទួលបានកម្មករ កម្មការីឈប់ទិញអាហារបរិភោគសម្រាប់ពេលព្រឹកនោះទេ ជាក់ស្តែងកម្មករធ្វើការនៅរោងចក្រនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអាជីវករម្នាក់លក់នំបញ្ចុក បបរនិងភេសជ្ជៈនៅក្បែរឬមុខរោងចក្រផលិតស្បែកជើង លីនវេណជីសាន់ចូរអេនធើប្រាយ ស្ថិតនៅក្នុងទីដីខេត្តកណ្តាល បានឱ្យដឹងថា នៅចុងខែកម្មកររោងចក្រស៊ឹងគ្រប់គ្នាអត់សូវសំបូរលុយចាយប៉ុន្មានទេ ប៉ុន្តែនៅដើមខែរយៈពេល២ថ្ងៃដំបូងបន្ទាប់បើកប្រាក់ខែ នៅក្នុងមួយថ្ងៃអាចលក់បានលុយពី៣០ទៅ៤០ម៉ឺនរៀលតាមរយៈ បបរ នំបញ្ចុកនិងភេសជ្ជៈ។

បើតាមអ្នកស្រីដែលជាអ្នកប្រកបមុខរបរខាងលើ ហេតុផលក្រៅពីនៅចុងខែកម្មករ កម្មការីមិនសូវជាទិញអ្វីហូបនៅខាងមុខរោងចក្រ នៅខាងក្នុងបរិវេណរោងចក្រគេបង្កើតឱ្យមានកន្លែងលក់ទៅតាមប្រភេទចំណីអាហារផ្សេងៗគ្នា។ តែទោះជាយ៉ាងនេះក្តីកម្មករ កម្មការីទំាងអស់នៅតែមិនសូវសំបូរលុយចាយនោះទេព្រោះនៅរយៈចុងក្រោយនេះក្រុមកម្មរមិនសូវមានការងារធ្វើម៉ោង។

អ្នកស្រីថា នៅរោងចក្រនេះបើសិនអត់មានផ្សារនៅខាងក្នុង ទុកឱ្យកម្មករចេញមករកអ្វីបរិភោគនៅខាងក្រៅរោងចក្រអាចធ្វើឱ្យស្ទះចរចាររាប់ម៉ោងបើមិនមានអ្នកជួយសម្រួលចរាចរនោះទេ។

អ្នកស្រីលក់នំបញ្ចុកថា ការលក់រាល់ថ្ងៃនេះពេលថ្លៃលក់ដាច់ តែថ្ងៃខ្លះក៏អត់ក៏មាន។ជារួមក្នុងមួយខែក្រោយពីកាត់ថ្លៃផ្ទះជួលអស់១០០ដុល្លារអាមេរិកមកមិនឃើញមានលុយទុកសន្សំធ្វើមានធ្វើបានអីនោះ ឃើញលុយត្រឹមតែវិលទៅវិលមកនៅក្នុងគ្រួសារ ប្រៀបបានទៅនិងសេដ្ឋកិច្ចគ្រួសារមានត្រឹមតែខ្យល់ដកដង្ហើប។

ចំណែកអ្នកលក់ភេសជ្ជៈនៅមុខរោងចក្រ«Wintai Sock Manufacture និងរោងចក្រ JD& Toyoshima»ស្ថិតនៅក្នុងទីដីខេត្តតាកែវបានឱ្យដឹងថាមកដល់ឥឡូវលក់មិនសូវដាច់ទេ ព្រោះមិនសូវមានមនុស្ស ព្រោះគេរំសាយកម្មករព្រោះអត់មានការងារធ្វើលក់បានលុយតែ២០ម៉ឺនរៀលក្នុងមួយថ្ងៃ តែកាលពីមុនលក់ដាច់ខ្លំាងដោយក្នុងមួយថ្ងៃអាចលក់បានលុយរហូតដល់៤០ម៉ឺនរៀល៕ អត្ថបទ៖សារេត