រដ្ឋ សម្រេចមិនយកពន្ធ លើប្រាក់ចំណូលគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ លើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។ ប៉ុន្តែ ដោយឡែក គ្រឹះស្ថានសិក្សាត្រូវបង់ពន្ធ លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ បើតាមប្រភពដដែល បានបញ្ជាក់ថា ក្នុងករណីខកខានឬយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សាត្រូវទទួលរងនូវ ទោសទណ្ឌនានា រួមមានប្រាក់ពិន័យនិងការប្រាក់ តាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បច្ឆិកា គណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែនិងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន៕