នាយឧត្តមសេនីយ៍ ម៉ឹង សំផន ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ សម្រេចតែងតាំងជារដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/២៨៧។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បច្ចុប្បន្ននាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ហើយក៏ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ ម៉ឹង សំផន មានកូនប្រុសសុទ្ធតែកំពុងជាថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល រួមមាន៖ លោក ម៉ឹង មករា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ឹង ពន្លក ជាឧត្តមសេនីយ៍ទោ កាន់ដំណែងអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឧត្ដមសេនីយ៍ទោ ម៉ឹង កុម្ភៈ៕