អតីតអគ្គនាយកគ្រប់គ្រងទូរទស្សន៍បុស្តិ៍លេខ ៥ ត្រូវបានតែងតាំងជារដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣​នេះ សម្រេចតែងតាំង នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជារដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន នៅព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៣៨៦ តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារ​ជាតិ និងប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។ លោក នាង ផាត ធ្លាប់ទទួលគោរមងារឧកញ៉ា ប៉ុន្តែក្រោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្ដីទី បាន​សម្រេច​បញ្ចប់​គោរមងារ “ឧកញ៉ា” ពី​មន្ត្រី​យោធា​ចំនួន ៧៥រូប មាន​ចាប់​ពី​ថ្នាក់​វរសេនីយ៍ទោ រហូត​ដល់​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ ក្នុងនោះក៏មានលោក នាង ផាត ម្នាក់ផងដែរ ហើយក៏ជាអតីតអគ្គនាយកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ ៥ ទៀតផង៕