គ​ម្រោ​ងអ​ភិវឌ្ឍន៍​ជាង​១ពាន់​គ​ម្រោង បាន​​ស្នើ​សុំ​អ​នុ​ញ្ញាត​សាង​​សង់​​នៅ​ភ្នំពេ​ញ ក្នុ​ង​​​ឆ្នាំ២០​២២

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ គម្រោងសាង សង់​ជាង១ពាន់ បាន​និង​កំពុង​ដំណើរការក្នុងរាជធានីភ្នំពេញ ក្រោមទំហំវិនិយោគប្រមាណជាង៦០០លាន ដុល្លារអាមេរិក ។ ការ​ថ្លែង​បែបនេះរបស់​លោកអភិបាលរាជធានីភ្នំពេញដូចនេះ បាន​ធ្វើឡើងក្នុងពិធី​បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង​លើក​ទិសដៅការងារឆ្នាំ២០២៣ របស់​រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្នទោះបីជាសេដ្ឋកិច្ចជាតិរាំងស្ទះដោយវិបត្តិសាកល និងភាពមិនច្បាស់​លាស់​នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹង កំពុងដំណើរការសាងសង់ក្នុងរាជធានី​ភ្នំពេញ។ ក្នុងនោះ នៅឆ្នាំ២០២២ សំណើរនៃកាស្នើរសុំ​​សាង​សង់ ប្រមាណ ១ ១៣៩គម្រោង លើផ្ទៃក្រឡាសំណង់សរុប​​ចំនួន ​១,២១លានម៉ែត្រការ៉េ ឯទំហំ​វិនិយោគប៉ាន់ប្រមាណប្រហែលជា ៦០៥ លានដុល្លារអាមេរិក។

លើសពីនោះ លោក បានបន្ថែមថា ក្នុងនោះផ្សារទំនើបមានចំនួន៤ រួមមាន ផ្សារអ៊ីអនម៉ល៣, ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប ម៉ាក្រូជ្រោយចង្វា ,និងផ្សារទំនើប ព្រីន ត្រូវ​បាន​បើក​ដំណើ​រការបន្ថែមទៀត។

ដោយឡែក ចំពោះអាជីវកម្ម លោកអភិបាល បានសង្កត់ថា ​មានការកើនឡើងផងដែរ ក្នុងនោះ មាន​រោងចក្រ​ចំនួន ៧៦៦ រោងចក្រ និងឧស្សាហកម្មធុនតូច និង​សិប្បកម្មមានចំនួន ៥ ៤៧៦មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុបប្រមាណ ២ ០៦៨​លាន​ដុល្លារអាមេរិក បានផ្តល់ការងារដោយ​ផ្ទាល់​ដល់​កម្មករ កម្មការនី ប្រមាណ ៥១ម៉ឺននាក់ និងដោយប្រយោល​ជា​ច្រើន​​នាក់ថែមទៀតផងដែរ៕