សម្តេចតេជោនាយករដ្ឋមន្រ្តីចេញមកបញ្ជាក់ច្បាស់រឿងជំនួបដំបូងរវាងសីហនុ-ហ៊ុនសែន នៅបារីស

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារបញ្ជាក់អំពីវីដេអូជំនួបដំបូងរវាងសម្តេចតេជោ ជាមួយសម្តេចព្រះបិតាជាតិ អតីតព្រះមហាក្សត្រខ្មែរ ដែលគេនិយមហៅថា ជំនួបសីហនុ-ហ៊ុន សែន ហ្វែអង់តាដឺណរ័ ប្រទេសបារាំង នាថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៨៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅយប់ថ្ងៃអាទិត្យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ជំនួបដំបូងនេះភាគីម្ខាងៗមាន៣រូប ដែលភាគីព្រះករុណាមានព្រះអង្គផ្ទាល់ អមដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមាន សម្តេចតេជោ អមដោយលោក ឌិត មន្ទី និងលោក ចម ប្រសិទ្ធ។

បើតាមសម្តេចតេជោ ការចរចាធ្វើពេញមួយថ្ងៃទី២ ធ្នូ បន្តមកថ្ងៃទី៣ធ្នូសម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ ដែលជំនួបនិងសេចក្តីថ្លែងការនេះហើយដែលបង្កើតបាននូវមូលដ្ឋានសម្រាប់ការចរចានៃភាគីពាក់ពន្ធ័ទាំងជាតិនិងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចាគង់និងអង្គុយទល់មុខគ្នា។ តាមរយៈការពន្យល់និងវីដេអូនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ»៕

សូមទស្សនាវីដេអូឯកសារខាងក្រោមជំនួបរវាងសីហនុ-ហ៊ុនសែន នៅទីក្រុងបារីស៖