សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញវីដេអូនៃការចរចាលើកទី២រវាងសម្តេចតេជោ ជាមួយសម្តេចព្រះនរោតម្ត សីហនុ ដែលធ្វើនៅសាំងសែមាំងអង់លេប្រទេសបារាំង នាថ្ងៃទី២០ និងថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨។
បណ្ដាញសង្គមតេឡេក្រាម នាយប់ថ្ងៃទូ១៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “ការចរចាលើកនេះចាប់ផ្តើមចូលជ្រៅនៃបញ្ហាដែលពេលនោះខ្ញុំបានស្នើឲ្យបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ដែលមានសម្តេចព្រះនរោតម្តសីហនុជាព្រះប្រធាននិងមានអនុប្រធាន៣រូបឯសម្តេចព្រះនរោតម្តសីហនុស្នើបង្កើតរដ្ឋាភិបាលចតុភាគី”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរភាគីទាំងពីរនៅខុសគ្នាឆ្ងាយតែខ្ញុំជាមួយសម្តេចឪនៅតែបន្តការចរចាបន្តទៀតរហូតសម្រេចបាននូវការបង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត៦បូក៦ឬ៦បូក២បូក២បូក២ដែលចុះហត្ថលេខានៅបាងកកនិងតូក្យូដើមឆ្នាំ១៩៩០និងរៀបចំសមាសភាពនៅហ្សាកាតាត្រីមាសទី៣ឆ្នាំ១៩៩០។
សូមទស្សនាវីដេអូ