គិតត្រឹមខែ ឧសភា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានចៅសរុប២១នាក់ហើយ ក្នុងនោះមាន ប្រុសចំនួន ១២នាក់និងស្រី៩នាក់ នេះបើតាមការលើកឡើង ក្នុងផេកផ្លូវការរបស់សម្ដេច។

ផ្អែកតាមផេកផ្លូវការសម្តេចតេជោ”Samdech Hun Sen, Cambodian Prime Minister” បានសសររៀបរាប់ថា ( ទើបបានជួបនិងបីចៅស្រីទី២១មុននេះបន្តិច។ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា(Malya)ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលីឯកូនឈ្មោះម៉ាលីយ៉ាមិនពិបាកសរសេរ។ក្នុងចំណោមវចៅ២១នាក់មានប្រុសចំនួន១២នាក់និងស្រី៩នាក់គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់បុរសមួយក្រុមបាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុមនិងបង្កើតក្រុមបាល់ទះនារីមួយក្រុម។ចង់បានដូចនេះចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទកីឡាគឺបាល់ទាត់ បាល់ទះនិងបាល់បោះ។ នេះគ្រាន់តែជាគិតរបស់ជីតាតែមិនដឹងថាចៅៗនឹងធ្វើតាមយើងឬអត់?) ៕



