មកស្គាល់កញ្ញាកម្ពស់ ១,៦៣ម៉ែត្រ រៀននៅសាលាឧកញ៉ា លី ឆេង អនាគតចង់ក្លាយជាអ្នកបើកយន្តហោះ

សង្គម​ និង​សេដ្ឋកិច្ច

នារីស្រស់សោភាម្នាក់ ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យអាកាសចរស៊ី​វិល (Faculty of Civil Aviation) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ​​​​របស់​​ឧកញ៉ាបណ្ឌិត លី ឆេង មាន​មហិច្ឆតា​ដ៏​ធំ​មួយ ដោយ​ចង់​ក្លាយ​ជា​អ្នក​បើកបរ​យន្តហោះ (Pilot) នា​ថ្ងៃ​អនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោក ភួង ភារម្យ អ្នកគ្រប់គ្រង​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) ​​បាន​ឱ្យ​ដឹង​ថា កញ្ញា​​​រូប​នេះ​មាន​ឈ្មោះ​ថា សៀង អ៊ីវ៉ា (SEANG Yva) កម្ពស់ ១,៦៣ម៉ែត្រ កំពុងសិក្សាជំនាញ គ្រប់គ្រង​ក្រុមហ៊ុន អាកាសចរណ៍ និងអាកាសយានដ្ឋាន នៃមហាវិទ្យាល័យអាកាសចរស៊ី​វិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។ នា​ថ្ងៃ​អនាគត កញ្ញាចង់ក្លាយ​ជាស្ត្រី​អ្នកបើកបរយន្តហោះ (Pilot) និងជា​អ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស (Air Traffic Controller)។

សូម​ជម្រាប​ជូន​ថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់​លោក​ឧកញ៉ា​បណ្ឌិត លី ឆេង ​​គឺជា​សាកលវិទ្យាល័យ​ដំបូង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​​បង្កើត​ឱ្យ​មាន​មហាវិទ្យាល័យ​ អាកាសចរស៊ីវិល ​​លើ​ជំនាញ​សំខាន់ៗ​៣​ គឺ គ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន, គ្រប់គ្រងវិស័យអាកាសចរណ៍ និង​វិស្វកម្មថែទាំ​យន្ដហោះ។

មហាវិទ្យាល័យ អាកាសចរស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ​​​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​បាន​បើក​ដំណើរការ​​​​ចាប់ពី​ឆ្នាំ២០២០ ដែល​​ដំណើរការ​បណ្តុះបណ្តាល​ជំនាញ​ឯកទេស​លើ​វិស័យ​អាកាសចរ​ស៊ីវិល​ដំបូង​គេ​បំផុត​ក្នុង​ប្រទេសកម្ពុជា។ មហាវិទ្យាល័យ​ថ្មី​​មួយ​នេះ ​​និស្សិត​អាច​ជ្រើសរើស​ទីតាំង​សិក្សា​បាន​ចំនួន​ពីរ គឺ​ទីតាំងទី១ ទួលស្លែង ស្ថិត​នៅ​អគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និង​ទីតាំងទី២ ស្ពានអាកាសចោមចៅ ស្ថិត​នៅ​អគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕