ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ហើយ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យ ដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធ ភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និង អាហារដ្ឋានទាំងអស់ឱ្យមានការប្រុងប្រយ័ត្នដូចតទៅ៖ ១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និង អាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពីការផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ២-ត្រូវរៀប ចំឱ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃនៅមុខច្រកចេញចូល និងត្រូវចាត់តាំង បុគ្គលិកធ្វើការវាស់កំដៅជូនភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឱ្យភ្ញៀវចូលក្នុងភោជនីយដ្ឋាន និង អាហារដ្ឋាន។ ៣-ត្រូវរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខា ភិបាល។
ក្នុងសេចក្តីជូនដំណឹងដដែលបានសង្កត់ធ្ងន់ថា «ក្នុងករណី ម្ចាស់ភោជនីយដ្ឋាន និង អាហារដ្ឋាន មិនអនុវត្តន៍តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានជាបណ្តោះអាសន្ន»៕ AKP