លោក ហ៊ុន ម៉ានិត តែងតាំងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខដំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងអនុក្រឹត្យ​ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តបតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន ០៥រូប ឋានៈស្មើ រដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៧ ក្នុងនោះក៏មានកូនប្រុសកណ្តាល សម្តេចតេជោនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានិត ឈរលេខរៀងទី២ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើសមុខងារបច្ចុប្បន្ន ជាឧត្តមសេនីយ៍ផ្កាយ ២ ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិ​ អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា, អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី។

ក្រៅពីនោះ ​នៅក្នុង​ជួរគណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានិត ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល​ ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ៕