លោកឧកញ៉ា គួច ម៉េងលី និងលោកស្រី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ២០០លានរៀល ស្មើនឹង ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ អំឡុងពេលកម្ពុជាជួបគ្រោះធម្មជាតិ។
ក្នុងចំណោមថវិកា ២០០លានរៀល ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ លោកឧកញ៉ា បានចូលរួមបរិច្ចាគថវិកាចំនួន ១០០លានរៀល (២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង១០០លានរៀលទៀត (២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនដល់ក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច។
បើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំនេះ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងបានកើនឡើងដល់១២នាក់ ក្នុងនោះក្មេងចំនួន៥នាក់។