ឧកញ៉ា ហ៊ួត ជា ៖ បើខ្វះដើម​ទុន​រកសុី​​មកសហការជាមួយខ្ញុំ

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ហ៊ួត ជា បានប្រកាសដល់បងប្អូនដែលស្រឡាញ់ និងមានជំនាញអាជីវកម្ម បច្ចេកទេសក្នុងការផលិតមានគុណ ហើយខ្វះដើមទុនក្នុងការចេញរកសុី មកសហការជាមួយលោកឧកញ៉ាៗនឹងឲ្យក្រុមការងាររបស់លោកឧកញ៉ាទាញចូលគ្រុបតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 

នៅបណ្តាញសង្គមហ្វេសបុកលោកឧកញ៉ា បានបង្ហោះសារថា៖ “ខ្ញុំបាទ ហ៊ួត ជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិដែលមានជំនាញលើអាជីវកម្ម
_ខ្នាតតូចមធ្យម
_ស្រលាញ់ចូលចិត្ត
_មានបច្ចេកទេសក្នុងការធ្វើផលិតផល មានគុណភាព
_ខ្វះដើមទុនក្នុងការរកសុី
ត្រូវការសហការជាមួយខ្ញុំ អាចទំនាក់ទំនងមកកាន់លេខ 092775000 ឬ ខមមិនYes លេខទូរស័ព្ទ និងមុខរបរចង់រកសុី ក្រុមការងារខ្ញុំបាទនិងធ្វើការទាញចូលគ្រុប”

“បើអ្នកចង់ជោគជ័យ ត្រូវផ្លាស់ប្តូររបៀបគិតរបស់អ្នក “ ឧកញ៉ា ហ៊ួត ជា

សូមបញ្ជាក់ថា លោកឧកញ៉ា ហ៊ួត ជា ជាអគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារសំណង់ ដែលនាំចូល និងចែកចាយគ្រឿងសំណង់មានគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា។