កាលពីល្ងាចថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា អ៊ាន សៀវមុី និងក្រុមគ្រួសារ បាននាំអំណោយយកទៅចែកជួនដល់អ្នកមីងដែលដំបៅជើងធ្ងន់ធ្ងរ និងប្អូនប្រុសពិកាតាំងពីកំណើត នៅភូមិ រាំងជួ ឃុំ ក្អមសំណរ ស្រុក លើកដែក ខេត្តកណ្តាល។
លោកជំទាវឧកញ៉ា អ៊ាន សៀវមុី បានជូនអ្នកមីងដំបៅជើងនូវថវិកាសរុប៥០០ដុល្លារ និងក្មួយប្រុសពិកា ចំនួន ៣០០ដុល្លារផងដែរ។
លោកជំទាវឧកញ៉ាមានប្រសាសន៍ថា៖ “ក្មូយប្រុសឈ្មោះឆឿនពិកាអាណិតគាត់ណាស់នាង ខ្ញុំឧញ៉ា អ៊ាន សៀវមុី បានជូនថវិកា300$ ឲ្យក្មួយទិញរទះថ្មីមួយហើយមីងអត់មានអីនិយាយក្រៅពីពាក្យជូនពរក្មួយប្រុសឆឿនឆាប់ដើរបានផង”
សូមបញ្ជាក់ដែរថាសម្ភារដែលលោកជំទាវឧកញ៉ា អ៊ាន សៀវមុី ចែកដល់អ្នកទាំងពីរមានដូចជា៖
អង្ករ១០០គីឡូ
មីម៉ាៗ១កេះ
ទឹកផ្លែឈើ១កេះ
សាប៊ូប្រូធិច១ដុំធំ
ទឹកសុទ្ធ១កេះ
ប្រេងឆា១ដប
អំបិល១គីឡូ
ប៊ីចេង0,៥គីឡូ
ស្ករស១,៥គីឡូ
ទឹកត្រី១យួរ
ទឹកស៊ីអ៊ីវ១យួរ
ចុងងក្រោយលោកជំទាវឧកញ៉ា និងក្រុមគ្រួសារសូមជូនបុណ្យដល់បងប្អូនប្រជាជនខ្មែរយើងទាំងអស់គ្នាផង។