ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យខ្ញុំបាទនិងថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៨រូប ចុះជួយនិងនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតដែលរងផលប៉ះពាល់ដោយទឹកជំនន់ ជាង ១០០០គ្រួសារ ចំណាយថវិកាប្រមាណ៨០០០០ដុល្លារ ចុះចែកជូនថ្ងៃទី២៣,១០,២០២០។ នេះជាសាររបស់ឧកញ៉ា អុឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group និងជាទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា នៅលើបណ្តាញសង្គមរបស់លោក។
ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា “ ខ្ញុំសូមអរគុណប្អូនៗឧកញ៉ាសប្បុរទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវអង្ករ ត្រីខ មី តង់កៅស៊ូ តាមរយៈខ្ញុំ ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់តាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ពិតណាស់ ខ្មែរកាន់តែរឹងមាំ ព្រោះខ្មែរចេះរួបរួមសាមគ្គីជួយគ្នាគ្រប់កាលៈទេសៈក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន។
លោកឧកញ៉ា អុឹង ឃាង បានបង្ហាញសមាសភាពចូលរួមចុះជួយប្រជាពលរដ្ឋរងគ្រោះនៅក្រុងប៉ោយប៉ែតរួមមាន៖
1/ ឧកញ៉ា អុឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា នឹងជា ប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group
2/ ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា
3/ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
4/ ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប
5/ ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង
6/ ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
7/ ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM
8/ ឧកញ៉ា នួន អក ម្ចាស់ រីសតកំពតឋានសួគ៌
ឯកឧត្តមបានបន្តទៀតថា៖ “យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង”៕