ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលប្រាក់ឧបត្ថម្ភ ១០ម៉ឺនដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីជួយសង្គ្រោះពលរដ្ឋរងរងដោយទឹកជំនន់

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ អង្ករ២០០តោន ទឹកបរិសុទ្ធ កម្ពុជា ៣០០០ កេស ទឹកក្រូចអាយស៍ IZE ១០០០កេស និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥០០កេស ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន៣០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។