លោក សោម សម្បត្តិ ៤ ចំណុចនាំឲ្យជីវិតជោគជ័យ

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

លោក សោម សម្បត្តិ ជាបុគ្គលជោគជ័យមួយ រូប ដែលខំ ប្រឹង តស៊ូ តាំង ពី ជីវភាព ខ្សត់ខ្សោយ រហូត ក្លាយ ជានាយក ប្រតិបត្តិ នៃក្រុមហ៊ុនផលិត ថ្នាំ ពណ៌ ជាតិ Cam-Paint ដ៏ ល្បី ឈ្មោះក្នុង វិស័យ ជំនួញ និង លេច មុខ ជាវាគ្មិន ក្នុង កម្មវិធី ជាច្រើន នៅ កម្ពុជា។ លោកបានបង្ហាញ ៤ ចំណុចនាំឲ្យជីវិតជោគជ័យដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.ចំណេះ ៖ ចាំបាច់ណាស់ដែលថា ត្រូវមានចំណេះឲ្យខ្ពស់ សិក្សាស្រាវជ្រាវស្វែងរកចំណេះដឹងឲ្យខ្លាំង ដើម្បីមានសក្តានុពលក្នុងការធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យ។

២.ចំណង ៖ មានចំណេះហើយត្រូវមានចំណងចំណូលចិត្តខ្ពស់ ដើម្បីបង្កើនថាមពលផ្លូវចិត្តឲ្យខ្លាំងខ្លាឡើង បង្កើនចំណងឲ្យពិតប្រាកដ។

៣.ជំនឿ ៖ ជាការពិតដើម្បីជោគជ័យលើវិថីអ្វីមួយ ចាប់ផ្តើមពីការមានជំនឿលើខ្លួនឯងជាមុន ទើបធ្វើទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសម្រេចភាពជោគជ័យដ៏ឆាប់រហ័សទៀតផង។

៤.ជំនាញ ៖ ដើម្បីសម្រេចជោគជ័យត្រូវមានជំនាញច្បាស់លាស់ ឲ្យខ្លាំងពូកែ ភាពជោគជ័យនឹងមានឱកាសច្រើនសម្រាប់ជីវិត។

“ មនុស្សដែលខ្ញុំខ្លាចចាញ់តែម្នាក់គត់ គឺខ្លួនឯង” សោម សម្បត្តិ

អត្ថបទ៖ ឧកញ៉ាក្បាលកោះ