លោកជំទាវ តាំង ហ្គិចលៀង ជា Board of Director H&L Group Co.,LTD ដែលយុវវ័យភាគច្រើនស្គាល់លោកជំទាវតាមរយៈការធ្វើជាវាគ្មិនកិត្តិយស ចែក រំលែកបទពិសោធ ចំណេះដឹង បង្កើតភាពជាអ្នកដឹងនាំដល់យុវជនជំនាន់ក្រោយ។ គេឃើញមានការចែករំលែកបទពិសោធន គន្លឹះជោគជ័យ ការបាក់ទឹកចិត្ត និងការលើកទឹកចិត្ត ជាហូរហែនៅលើបណ្តាញសង្គមលោកជំទាវ មានឈ្មោះថា Tang Gechlieng។
នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវបានចែករំលែកនូវបទពិសោធន និង
រូបមន្តពិសេស សំរាប់អ្នកណាដែលជួយគេហើយ ចុងក្រោយគេខឹង។ លោកស្រី ឲ្យមករៀនតាមរូបមន្តពីស្វាមីលោកជំទាវ គឺលោកឧកញ៉ា អ៊ឹង លីហេង ក្នុងការពង្រឹងនិងអាចជួយឲ្យកាត់បន្តទម្លាប់ ដែលមានចិត្តរបស់យើងខ្លះ។ នេះជាគន្លឹះ និងបទពិសោធន ដែលលោកជំទាវអនុវត្តបានជោគជ័យមាន ៥ ចំណុចដូខាងក្រោម៖
១.បើគេមិនសុំ កុំអោយ ការចែករំលែកពេលខ្លះ ត្រូវមើលទៅលើកាលទេសៈផងដែរ ជួនការគេមិនសុំ យើងអោយ អាចក្លាយមកទោសទៅវិញក៍មាន។ បើគេត្រេកអរនិងរបស់យើងអោយ វាជាការចែករំលែកដោយត្រឹមត្រូវ អ្នកអោយៗដោយចិត្តជ្រះថ្លា អ្នកទទួលៗដោយពេញចិត្តហើយរីករាយ។
២.បើគេមិនសួរ កុំឆ្លើយ រឿងខ្លះបើគេមិនសួរយើងឆ្លើយក៍ត្រឹមត្រូវដែល ព្រោះយើងឃើញគេមានបញ្ហា ហើយគេមិនសួរយើងប្រាប់ដំណឹងទៅគេៗមិនទទួលយកវាជារឿងរបស់គេ តែយើងបានប្រាប់វាជាសីលធម៌ និងគុណតម្លៃយើងទៅវិញទេ។ រឿងខ្លះវាអាចដែល បើគេមិនសួរ យើងកុំឆ្លើយពិតជាត្រឹមត្រូវណាស់ តែបើឆ្លើយទៅគេសាទរ វាជារឿងដែលយើងត្រូវអបអរ ប៉ុន្តែយើគេមិនត្រេកអរទេវារឿងរបស់គេ កុំទៅគិតច្រើនពេល។
៣.បើគេមិនពឹង កុំជួយ ជួយពេលខ្លួះអាចនាំមកនូវទោសក៍មាន នាំមកនូវលាភក៍មាន ប៉ុន្តែយើងត្រូវចេះថ្លឹងថ្លែងថា រឿងខ្លះត្រូវជួយចាំជួយ តែបើគេមិនពឹងកុំជួយអី។
៤.បើកគេមិនប្រើ កុំធ្វើ ជារឿងត្រឹមត្រូវ ធ្វើទៅល្អវាមិនអីទេ តែបើគេមិនប្រើយើងជួយខូតការគេ ប្រាកដនាំទោសដាក់ខ្លួនហើយ។
៥.បើគេមិនហៅ កុំទៅ វាជាកិត្តិយសណាស់សម្រាប់ជីវិតយើង ដែលថាបើគេមិនផង យើងទៅធ្វើអ្វី ពេលខ្លះគេថា យើងទៅរំខានគេក៍ថាបានដែរ។
សូមបញ្ជាក់ដែរថា៖ លោកជំទាវ តាំង ហ្គិចលៀង អគនាយិការ នៃក្រុមហ៊ុនឌីហ្វើនីឈ័រ ទទួលបានជ័យលាភីលេខ១ នៃវេទិកាស្រ្តីជជែកដេញដោល ពីភាពជាអ្នកដឹកនាំ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលសហការរៀបចំដោយ រដ្ឋាលីដឌីង ក្រសួងកិច្ចការនារី មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងសមាគមសហគ្រិនស្រ្តីកម្ពុជា។