ព្រឹកមិញនេះ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានចុះពីលោករថយន្តទំនើប ពាក់អាវខ្វាស៊េ ទីនុយ ម៉ាស្អាត ចុះទិញ ចេកស្ងោដំឡូង ត្រាវ ពីស្ត្រីម្នាក់ ដែលជិះកង់លក់ តាមចិញ្ចើមផ្លូវ ដើម្បីយកទៅចែក ឯកឧត្ដមឧកញ៉ា ជាច្រើនរូបផ្សេងទៀត ដែលកំពុងតែបម្រើ ការងារនៅ ព្រឹទ្ធសភា ជាតិ។
បន្ទាប់ពីបានច្រកថង់រួច ឧកញ៉ា ម៉ុង ឫទ្ធី បានដឹកទៅព្រឹទ្ធសភា ជាតិ ទីដែលឯកឧត្ដមបំពេញការងារ ព្រមទាំងរាប់ដាក់ចានយ៉ាងស្អាត។ ក្នុងនោះដែរ ឯកឧត្ដមៗ ដែលមានងារជាឧកញ៉ាជាច្រើន បានពិសានៅអាហារសម្រន់នោះ លោកឳកញ៉ា លីយ៉ុង ផាត់ ដែលគេស្គាល់ថា ជាសេដ្ឋីស្រុកខ្មែរលំដាប់កំពូលក៏បានពិសាផងដែរ។

ងាកមកមើលផេកផ្លូវការរបស់ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរបែបនេះថា”របស់ថោកតែបេីយេីងចេះនាំគ្នាអោយតម្លៃវាទៅនិងមានតម្លៃដូចគេដូចឯងអីចឹងដែ មិនខុសអីពីដុំថ្មទេនៅពេលដែលយេីងលេីកយកមកដាក់នៅលេី រោងឬអសនណាមួយហេីយនាំគ្នាចេះតែមកបន់ស្រន់ទៅ មានពេលខ្លះវាអាចក្លាយជាអ្នកតាជួយយេីងអោយបាត់ចុកពោះម្តងម្កាលអីចឹងដែរ ។”








