ដោយមើលឃើញថា ពលរដ្ឋកាន់តែច្រើនឡើងៗមានវិបត្តិផ្លូវចិត្ត និងមានអប់រំផ្លូវចិត្ត ព្រះអង្គ គូ សុភាព បង្រៀនគន្លឹះ បទពិសោធនជាច្រើនតាមបែបពុទ្ធសាសន។ ព្រះតេជគុណ គូ សុភាព គង់នៅវត្ត និគ្រោធវ័ន គល់ទទឹង បានរៀបរៀងសៀវភៅអប់រំ ពាក្យខ្លី អំពីព្រះធម៌ បន្ថែមពីលើវីដេអូ ដែលព្រះអង្គបានផ្សាយតាមបណ្ដាញសង្គម។ ព្រះតេជ្ជគុណ ដែលពលរដ្ឋជាទូទៅបានស្តាប់ឱវាទអប់រំបែបព្រះពុទ្ធសាសនា របស់ព្រះអង្គតាមបណ្តញសង្គម ហើយព្រះអង្គក៍ជាសាស្រ្តាចារ្យ បង្រៀននៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាផងដែរ។
ថ្ងៃនេះឧកញ៉ាញូស៍ បានដកស្រង់ពីការចេញផ្សាយលើបណ្តាញសង្គមហ្វេសបុកផេករបស់ព្រះអង្គមកបង្ហាញ់ ៨ចំណុចរៀនដើម្បីបានសេចក្តីសុខក្នុងជីវិត៖
១.រៀនចែករំលែកទានតាមធនធាន
២.រៀនប្រើពាក្យសម្ដីដោយចិត្តមេត្តា
៣.រៀនផ្ដល់កម្លាំងចិត្តពេលគេមានទុក្ខ
៤.រៀនអត់ឱនទោសកំហុសឱ្យអ្នកដទៃ
៥.រៀនផ្ដល់ឱកាសឱ្យខ្លួនឯងជាលើកទីពីរ
៦.រៀនទទួលខុសផង ទទួលត្រូវផង
៧.រៀនត្រេកអរពេលគេបានសុខ
៨.រៀនទទួលស្គាល់ថាជីវិតគឺអ៊ីចឹងឯង (សុខទុក្ខ)