ឧកញ៉ា ស្រី ចាន់ថន អមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ ៣៣០០គ្រួសារ

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងលោកឧកញ៉ាសប្បុរសធម៌ ស្រី ចាន់ថន បានដឹកនាំក្រុមការងារចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាល និងក្រុមការងារៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ទទួលបន្ទុករដ្ឋអូរីហ្គិន នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ព្រមទាំងលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក.១៥៧ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន3300 គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ផងថា៖ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហត្តរាយ បានឲ្យដឹងថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានផលប៉ះពាល់ ២០រាជធានី-ខេត្ត ស្មើហ្នឹង១២១ក្រុង/ស្រុក/ខណ្ឌ រួមមាន ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀម តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ ប៉ះពាល់ប្រជាជនប្រមាណ ១៤៩,៨៥៧ គ្រួសារ ស្មើប្រមាណ ៥៩៩,៥៨៤នាក់។