នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានអញ្ជើញអមដំណើរទេសរដ្ឋមន្រ្តី ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបានដឹកនាំក្រុមការងារចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៣០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧកញ៉ា ស្រី ចាន់ថន មានប្រសាសន៍ចេញពីបេះដូងថា៖ ពេលចុះផ្ទាល់ទើបដឹងស្ថានភាពពិត🙏🏻🇰🇭❤️
ខេត្តបន្ទាយមានជ័យ❤️🇰🇭
ជាការជួយសង្គ្រោះដោយចំទិសដៅ និងតាមស្ថានភាពនៃតំរូវការជំនួយបន្ទាន់ ដូចលោកអ៊ុំបានខំស្រែកហៅក្រុមការងារពីក្នុងផ្ទះ និងតោងមកបើករបងស្រែកហៅ ទាំងដែលស្ទើមិនឃើញលោកអ៊ុំ ដោយស្ថានភាពទឹកជន់លិចជិតដល់ដំបូលទៅហើយ ។បានជួយឧបត្ថម្ភសំភារៈ និង ថវិកាមួយចំនួន❤️🙏🏻🇰🇭៕